ក្រុមប្រឹក្សាសន្តិសុខអ.ស.បថ្កោលទោសការបាញ់បង្ហោះកាំជ្រួចមីស៊ីលថ្មីរបស់កូរ៉េខាងជើង

ក្រុមប្រឹក្សាសន្តិសុខអ.ស.បថ្កោលទោសការបាញ់បង្ហោះកាំជ្រួចមីស៊ីលថ្មីរបស់កូរ៉េខាងជើង - ảnh 1
ការសាកល្បងមីស៊ីលមួយនៅទីកន្លែងសម្ងាត់របស់កូរ៉េខាងជើង (រូបថត៖AFP/TTXVN)

(VOVworld) - រួមជាមួយការថ្កោលទោស នាថ្ងៃទី១៨ មិនា ក្រុមប្រឹក្សាសន្តិសុខ
អ.ស.បក៏បានដាស់តឿនព្យុងយ៉ាងបញ្ឈប់អំពើដែលអាចធ្វើឲ្យភាពតានតឹងកើន
ឡើងនៅឧបទ្វីបកូរ៉េ។ក្នុងសេចក្ដីថ្លែងការណ៍ដែលបានចេញផ្សាយបន្ទាប់ពីកិច្ច
ប្រជុំបន្ទាន់អំពីបញ្ហាកូរ៉េ ក្រុមប្រឹក្សាសន្តិសុខបានសង្កត់ធ្ងន់ថា ការបាញ់បង្ហោះកាំ
ជ្រួចមីស៊ីលទាំងអស់គឺមិនអាចទទួលយកបានឡើយដោយសារវារំលោភទៅលើ
សេចក្ដីសំរេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខហើយបង្កឡើងការគំរាមកំហែងទៅលើ
សន្តិសុខនៅក្នុងតំបន់និងពិភពលោក។អ្នកនាំពាក្យរបស់អគ្គលេខាធិការ អ.ស.ប
លោក Stephane Dujarric បានសង្កត់ធ្ងន់ថា ស្ថានភាពនៅឧបទ្វីបកូរ៉េ ដែលរួមមាន
ការបាញ់បង្ហោះមីស៊ីលនាពេលថ្មីៗនេះ គឺគួរឲ្យព្រួយបារម្ភយ៉ាង ខ្លាំង។
ក្នុងបម្រែបម្រួលទាក់ទិនមួយទៀត ក្រោយពីវិភាគតាមរូបភាពផ្កាយរណបពីតំបន់
 សាកល្បងមីស៊ីល Punggye-ri របស់កូរ៉េខាងជើង វិទ្យាស្ថានអាមេរិក-កូរ៉េចំណុះ
មហាវិទ្យាល័យ Johns Hopkins ប្រទេសអាមេរិកនាថ្ងៃទី១៨ មិនា បានចាត់ទុកថា
 ព្យុងយ៉ាងអាចអនុវត្តន៍ការសាកល្បងនុយក្លេអ៊ែរថ្មីនៅពេលគ្រប់ខណៈ ពេល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ