ក្រុមប្រឹក្សាសន្តិសុខអ.ស.បប្រជុំអំពីដំណោះស្រាយចំពោះវិបត្តិនៅ Jerusalem ខាងកើត

(VOVWORLD) - បេសកកម្មអ.ស.បទទួលបន្ទុកបញ្ហាមជ្ឈឹមបូព៌ាលោក Nickolay Mladenov នាថ្ងៃទី២៤ កក្កដា ព្រមានថា ចាំបាច់ត្រូវមានដំណោះស្រាយមួយ ចំពោះវិបត្តិនាបច្ចុប្បន្ននៅ Jerusalem ខាងកើត រវាងជន ប៉ាឡេស្ទីននិង អ៊ីស្រាអែលមុននឹងថ្ងៃទី២៨ កក្កដា ដើម្បីមិនទុកឲ្យអំពើហឹង្សាបន្តឡើងជណ្ដើរ ហួសពីខាងក្រៅតំបន់មជ្ឈឹមបូព៌ាឡើយ។ 
ក្រុមប្រឹក្សាសន្តិសុខអ.ស.បប្រជុំអំពីដំណោះស្រាយចំពោះវិបត្តិនៅ Jerusalem ខាងកើត - ảnh 1 សម័យប្រជុំមួយរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប (រូបថត៖AFP/TTXVN)

(VOVworld) - បេសកកម្មអ.ស.បទទួលបន្ទុកបញ្ហាមជ្ឈឹមបូព៌ាលោក Nickolay Mladenov នាថ្ងៃទី២៤ កក្កដា ព្រមានថា ចាំបាច់ត្រូវមានដំណោះស្រាយមួយ ចំពោះវិបត្តិនាបច្ចុប្បន្ននៅ Jerusalem ខាងកើត រវាងជនប៉ាឡេស្ទីននិង អ៊ីស្រាអែលមុននឹងថ្ងៃទី២៨ កក្កដា ដើម្បីមិនទុកឲ្យអំពើហឹង្សាបន្តឡើងជណ្ដើរ ហួសពីខាងក្រៅតំបន់មជ្ឈឹមបូព៌ាឡើយ។ លោក Mladenov បានព្រមានដូច្នេះ ក្រោយពីក្រុមប្រឹក្សាសន្តិសុខអ.ស.បរៀបចំកិច្ចប្រជុំបន្ទាន់ដើម្បីពិភាក្សាអំពីវិបត្តិនេះ តាមសំណើរបស់អេហ្ស៊ីប បារាំងនិងស៊ុយអែត។ នៅកិច្ចប្រជុំនេះ លោក Mladenov បានដាស់តឿនឲ្យប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខ ប្រើប្រាស់ឥទ្ធិពល របស់ខ្លួនទៅលើអ៊ីស្រាអែលនិងប៉ាឡេស្ទីនដើម្បីបន្ធូរបន្ថយភាពតានតឹង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ