ក្រុមប្រឹក្សាសន្តិសុខអ.ស.បយល់ព្រមលើពង្រៀងសេចក្តីសម្រេចចិត្តទាក់ទិនដល់ស៊ីរី

ក្រុមប្រឹក្សាសន្តិសុខអ.ស.បយល់ព្រមលើពង្រៀងសេចក្តីសម្រេចចិត្តទាក់ទិនដល់ស៊ីរី - ảnh 1
ក្រុមប្រឹក្សាសន្តិសុខអ.ស.បអនុម័តលើសេចក្តីសម្រេចចិត្ត១អំពីស៊ីរី
(រូបថតៈReuters)


(VOVworld)-បន្ទាប់ពីភាពទាល់ក្រកកាទូតក្នុងសប្តាហ៌ជាច្រើន នាព្រឹកថ្ងៃទី២៧
កញ្ញា សមាជិកអចិន្ត្រៃយ៌នៃក្រុមប្រឹក្សាសន្តិសុខអ.ស.បចំនួន៥ប្រទេស ទទួល បានការព្រមព្រៀងអំពីសេចក្តីសម្រេចចិត្ត១ ដោយសំណូមពរស៊ីរីបំផ្លាញចោល ឃ្លាំងអាវុធគីមីរបស់ខ្លួន។ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergei Lavrov បាន បញ្ជាក់អំពីកិច្ចព្រមព្រៀងនេះ ប៉ុន្តែមិនឲ្យដឹងអំពីខ្លឹមសារលំអិតឡើយ។ សេចក្តី
សម្រេចចិត្តនេះ និយាយដល់លទ្ធភាពនឹងមានសកម្មភាពក្នុងពេលអនាគត ប្រសិនជាស៊ីរីមិនគោរពតាមកិច្ចព្រមព្រៀងពោលខាងលើ។ នេះជា សេចក្តីសម្រេច ចិត្តដើមដំបូងដែលត្រូវបានសមាជិកក្រុមប្រឹក្សាសន្តិសុខអ.ស.បចំនូន១៥ បាន
អនុម័ត ចាប់តាំងពីពេលមានជំលោះនៅស៊ីរីនាខែមិនាឆ្នាំ២០១១កន្លងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ