ក្រុមប្រឹក្សាសន្តិសុខអ.ស.បអនុម័តលើសេចក្តីសម្រេចអំពីបញ្ហាអាវុធគីមីនៅស៊ីរី

(VOVworld)-ក្រុមប្រឹក្សាសន្តិសុខអ.ស.ប នាថ្ងៃទី៧សីហា បានឯកភាពអនុម័ត
លើសេចក្តីសម្រេចចិត្ត ស្តីពីការបង្កើតយន្តការស៊ើបអង្កេតមួយសំដៅកាត់ ទោសមុខសញ្ញាឈរនៅខាងក្រៅការវាយប្រហារដោយឧស្ម័នពុលនៅស៊ីរី។ សេចក្តីសម្រេចពោលខាងលើទទួលបានការស្រុះចិត្តគំនិតរបស់ប្រទេសទាំង
១៥ ជាសមាជិកក្រុមប្រឹក្សាសន្តិសុខអ.ស.ប រួមទាំងរុស្ស៊ី ជាសម្ព័ន្ធមិត្តរបស់
ស៊ីរី និងជាប្រទេសមានសិទិ្ធវេតូក្នុងក្រុមប្រឹក្សាសន្តិសុខអ.ស.បផងដែរ។ សេចក្តីសម្រេចចិត្តនេះចងក្រងដោយអាមេរិក​ ស្តីពីសំណើរបង្កើតគណៈកម្មា
ធិការមួយក្នុងមួយឆ្នាំ​មានភារកិច្ចកំណត់ថា បុគ្គល អង្គការ ក្រុម ឬ រដ្ឋាភិបាល
ណា ដែលទាក់ទិនដល់ការប្រើអាវុធគីមីនៅស៊ីរី។ តាមផែនការ គណៈកម្មាធិការ
ពោល ខាងលើ នឹងដាក់ជូនរបាយការណ៍ដំបូងទៅកាន់ក្រុមប្រឹក្សាសន្តិសុខ
អ.ស.ប ក្នុងរយពេល៩០ថ្ងៃ ចាប់ពីថ្ងៃធ្វើសកម្មភាព៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ