ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍បានរៀបចំកិច្ចប្រជុំកំពូលលើកដំបូង

(VOVWORLD) - នាថ្ងៃទី ២០ ខែតុលា ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានបើកកិច្ចប្រជុំកំពូលនៅរដ្ឋធានី Riyadh របស់ប្រទេសអារ៉ាប៊ីសាអូឌីត។ 
ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍បានរៀបចំកិច្ចប្រជុំកំពូលលើកដំបូង - ảnh 1អគ្គលេខាធិការក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) បានស្វាគមន៍នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh។ រូបថត៖ Duong Giang/TTXVN

នេះជាលើកទីមួយហើយដែល GCC និងអាស៊ានបានរៀបចំកិច្ចប្រជុំកំពូល ចាប់តាំងពីប្លុកទាំងពីរបានបង្កើតទំនាក់ទំនងជាផ្លូវការកាលពីឆ្នាំ ១៩៩០។

មេដឹកនាំជាន់ខ្ពស់នៃប្រទេសអាស៊ានទាំង១០ និងប្រទេស GCC ចំនួន៦ (អារ៉ាប៊ីសាអូឌីត អារ៉ាប់រួម គុយវ៉ែត បារ៉ែន កាតា និងអូម៉ង់) បានចូលរួមសន្និសីទនេះ។ តាមការគ្រោងទុក សន្និសីទនឹងចេញសេចក្តីថ្លែងការណ៍រួមមួយស្តីពីផែនការសហប្រតិបត្តិការសម្រាប់ដំណាក់កាល ២០២៤ -២០២៨  ដោយផ្តោតលើវិស័យដូចជាថាមពល ពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចឌីជីថល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ