ក្រុមប្រទេសផលិតប្រេងឧស្ម័នពិចារណាលើការបន្តកាត់បន្ថយទិន្នផល

(VOVWORLD) - គណៈកម្មាធិការឃ្លាំមើលថ្នាក់រដ្ឋមន្ត្រីរួម (JMMC) របស់អ្នកផលិត នានានៃអង្គការក្រុមប្រទេសនាំចេញប្រេងឧស្ម័ន (OPEC) និងខាងក្រៅ OPEC កំពុងពិចារណាលើការពន្យាពេលកិច្ចព្រមព្រៀងស្ដីពីការកាត់បន្ថយទិន្នផលប្រេងឧស្ម័ន 

  (VOVworld) - គណៈកម្មាធិការឃ្លាំមើលថ្នាក់រដ្ឋមន្ត្រីរួម (JMMC) របស់អ្នកផលិត នានានៃអង្គការក្រុមប្រទេសនាំចេញប្រេងឧស្ម័ន (OPEC) និងខាងក្រៅ OPEC កំពុងពិចារណាលើការពន្យាពេលកិច្ចព្រមព្រៀងស្ដីពីការកាត់បន្ថយទិន្នផលប្រេងឧស្ម័ន សំដៅជំរុញតម្រូវការនិងបង្កើនតំលៃផលិតផល “មាសខ្មៅ” នេះនៅលើ ទីផ្សារ ក្នុងកាលៈទេសៈដែលតំលៃប្រេងនៅទាបជាងកំរិត៥០ដុល្លាអាមេរិកក្នុង មួយធុង។ នេះជាសេចក្ដីជូនដំណឹងរបស់រដ្ឋមន្រ្តីថាមពលរុស្ស៊ីលោក Alexander Novak ក្រោយពីកិច្ចប្រជុំរបស់ JMMC កាលពីថ្ងៃទី២៤ កក្កដា នៅរុស្ស៊ី។ ជាពិ សេស ក្នុងកិច្ចប្រជុំលើកនេះ នីហ្សេរីយ៉ា ជាប្រទេសផលិតប្រេងឧស្ម័នជួរមុខនៅ ទ្វីបអាហ្វ្រិក ក៏បានសន្យាចូលរួមការកាត់បន្ថយទិន្នផលប្រេងផងដែរ។ ព័ត៌មាន ទាំងនេះបានធ្វើឲ្យតំលៃប្រេងកើនឡើងជាភ្លាមៗក្នុងថ្ងៃទី២៤ កក្កដា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ