ក្រុមបាល់ទះជំរើសជាតិនារី U20 វៀតណាមទទួល​បានសិទ្ធិ​ចូលរួម​ការប្រកួត​បាល់​ទះនារី​ U21 ពិភពលោក

(VOVWORLD) - យោងតាមការបែងចែករបស់សហព័ន្ធកីឡាបាល់ទះពិភពលោក (FIVB) អាស៊ីទទួលកៅអីចំនួន ៤ ដើម្បីចូលរួមពានរង្វាន់បាល់ទះ U21 ពិភពលោក ២០២៥។
ក្រុមបាល់ទះជំរើសជាតិនារី U20 វៀតណាមទទួល​បានសិទ្ធិ​ចូលរួម​ការប្រកួត​បាល់​ទះនារី​ U21 ពិភពលោក - ảnh 1ក្រុមបាល់ទះជំរើសជាតិនារី U20 វៀតណាម។ រូបថត៖ thethaovanhoa.vn

នាថ្ងៃទី៨  ខែកក្កដា ក្នុងពានរង្វាន់បាល់ទះជើងឯកអាស៊ី U20 Championship ដែលប្រព្រឹត្តិទៅនៅទីក្រុង Jiangmen ប្រទេសចិន ក្រុមបាល់ទាត់ជម្រើសជាតិនារី U20 វៀតណាមបានយកឈ្នះលើក្រុមតៃប៉ិ (ចិន) ក្នុងលទ្ធផល ៣-០ ដើម្បីឈរនៅចំណាត់ថ្នាក់លេខ ៥ ក្នុងការប្រកួតទាំងមូល។ យោងតាមការបែងចែករបស់សហព័ន្ធកីឡាបាល់ទះពិភពលោក (FIVB) អាស៊ីទទួលកៅអីចំនួន ៤ ដើម្បីចូលរួមពានរង្វាន់បាល់ទះ U21 ពិភពលោក ២០២៥។ ក្រុមជម្រើសជាតិនារី U20 ចំនួន ៤ របស់ជប៉ុន ចិន កូរ៉េខាងត្បូង និង ថៃ ទទួលបានសិទ្ធិចូលប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់អាស៊ី U20 នារី ឆ្នាំ ២០២៤ ប៉ុន្តែដោយសារចិនជាជើងឯក U21 នារីពិភពលោក ទើបទទួលបានកៅអីអាទិភាព ហើយមិនត្រូវការកៅអីពីអាស៊ីឡើយ ដូច្នេះហើយ សហព័ន្ធបាល់ទះអាស៊ី (AVC) បានសម្រេចចិត្តយកក្រុមចំណាត់ថ្នាក់លេខ៥ជំនួសវិញ។ នេះគឺជាលើកដំបូងហើយ ដែលក្រុមបាលទះជម្រើសជាតិ U20 នារីវៀតណាមទទួលបានសិទ្ធិចូលរួមសង្វៀនពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ