ក្រុមបាល់ទាត់ U២៣ ជម្រើសជាតិវៀតណាមត្រូវបានសារព័ត៌មានអន្តរជាតិ វាយតំលៃខ្ពស់

(VOVWORLD) - កាសែតទ្វីបអាស៊ីនិងអន្តរជាតិជាច្រើនបាន ផ្ដល់ការលើកសរសើរផងនិងការភ្ញាក់ផ្អើលទៀតផងចំពោះអ្វីៗដែលក្រុម U២៣ វៀតណាមបង្កើតឡើងនៅប្រទេសចិននោះ។ 
ក្រុមបាល់ទាត់ U២៣ ជម្រើសជាតិវៀតណាមត្រូវបានសារព័ត៌មានអន្តរជាតិ វាយតំលៃខ្ពស់ - ảnh 1គេហទំព័រ Fox Sports Asia ចុះផ្សាយអត្ថបទស្ដីពីជ័យជំនះរបស់ក្រុម U២៣ វៀតណាម

នាយប់ថ្ងៃទី២០ មករាក្រុមបាល់ទាត់ U២៣ ជម្រើសជាតិវៀតណាមក្រោម ការដឹកនាំរបស់គ្រូបង្វឹកលោក Park Hang Seo បានឈានចូលប្រវត្តិសាស្ត្រមិន ត្រឹមតែរបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងរបស់កីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ ទៀតផងនៅពេលជាលើកដំបូងឈានទៅវង់ពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃរង្វាន់ បាល់ទាត់ U២៣ ជើងឯកទ្វីបអាស៊ី។

ចំពោះមុខជ័យជំនះរបស់ក្រុម U២៣ វៀតណាមនោះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានផ្ញើរលិខិតអបអរសាទរជូនចំពោះក្រុម។ ក្នុងនោះលោកនាយករដ្ឋមន្រ្តីអះអាងថា នេះជាមោទនភាពដ៏ធំធេងរបស់កីឡាវៀតណាម និយាយរួមនិងបាល់ទាត់វៀតណាមនិយាយដោយឡែក។

កាសែតទ្វីបអាស៊ីនិងអន្តរជាតិជាច្រើនបានផ្ដល់ការលើកសរសើរផងនិងការភ្ញាក់ផ្អើលទៀតផងចំពោះអ្វីៗដែលក្រុម U២៣ វៀតណាមបង្កើតឡើងនៅប្រទេសចិននោះ។ គណនី Twitter ជាផ្លូវការរបស់សម្ព័ន្ធកីឡាទ្វីបអាស៊ីបានចុះផ្សាយថា៖ “មិនអាចជឿបានឡើយ។ គួរឲ្យរំភើបចិត្តជាងខ្សែភាពយន្ត Hollywood។ តើមានការប្រកួតមួយភាគបួនចុងក្រោយទ្វីបអាស៊ីណាដែលគួរឲ្យរំភើបចិត្តយ៉ាងដូច្នេះដែរឬទេ?”។ វ៉ែបសាយ ESPN ក៏បានប្រកាសថា៖ “ក្រុម U២៣ វៀតណាម បានបង្កើតឡើងរឿងនិទានរបស់បាល់ទាត់អាស៊ីអាគ្នេយ៍ នៅពេលយកឈ្នះលើក្រុម U២៣ អ៊ីរ៉ាក់ដោយបាល់កាត់សេចក្ដីប៉េណាល់ទី”។ កាសែតកីឡាជួរមុខរបសថៃគឺ Siamsports ក៏បានចុះផ្សាយអំពីជ័យជំនះរបស់ក្រុម U២៣ វៀតណាម លើគេហទំព័ររបស់ខ្លួនដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ