ក្រុមបាល់ទាត់ជម្រើសជាតិ Futsal វៀតណាម​ត្រៀម​ប្រកួត​ពានរង្វាន់​ជើងឯកអាស៊ីអាគ្នេយ៍ និងអាស៊ីឆ្នាំ ២០២២

(VOVWORLD) - យោងតាមលទ្ធផលចាប់ឆ្នោតកាលពីថ្ងៃទី ២១ កុម្ភៈ ក្រុមបាល់ទាត់ជម្រើសជាតិ Futsal វៀតណាមលេងក្នុងពូល B ជាមួយអូស្ត្រាលី មីយ៉ាន់ម៉ា និងទីម័រខាងកើត។ ពានរង្វាន់ Futsal អាស៊ីអាគ្នេយ៍ឆ្នាំ ២០២២ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ១១ មេសា ឆ្នាំ ២០២២ នៅប្រទេសថៃ។
ក្រុមបាល់ទាត់ជម្រើសជាតិ Futsal វៀតណាម​ត្រៀម​ប្រកួត​ពានរង្វាន់​ជើងឯកអាស៊ីអាគ្នេយ៍ និងអាស៊ីឆ្នាំ ២០២២ - ảnh 1ក្រុមបាល់ទាត់ជម្រើសជាតិ Futsal វៀតណាម (រូបថត៖ VFF)

 

នាថ្ងៃទី ២១ កុម្ភៈ ក្រុមបាល់ទាត់ជម្រើសជាតិ Futsal វៀតណាមបានជួបជុំគ្នានៅទីក្រុងហូជីមិញ ដើម្បីត្រៀមចូលរួមប្រកួតពានរង្វាន់ជើងឯក Futsal  អាស៊ីអាគ្នេយ៍ ឆ្នាំ ២០២២ និងវគ្គជម្រុះ Futsal អាស៊ីឆ្នាំ ២០២២។ តាមផែនការ នាថ្ងៃទី ២១ មិនា ខាងមុខ គ្រូបង្វឹកលោក Pham Minh Giang និងកូនសិស្សនឹងចេញដំណើរទៅកាន់ប្រទេសថៃ ដើម្បីហ្វឺកហ្វឹន និងចូលរួមប្រកួតពាន់រង្វាន់ Futsal អាស៊ីអាគ្នេយ៍ ឆ្នាំ ២០២២ ហើយនេះក៏ជាវគ្គជម្រុះ Futsal អាស៊ីឆ្នាំ ២០២២ ផងដែរ។

យោងតាមលទ្ធផលចាប់ឆ្នោតកាលពីថ្ងៃទី ២១ កុម្ភៈ ក្រុមបាល់ទាត់ជម្រើសជាតិ Futsal វៀតណាមលេងក្នុងពូល B ជាមួយអូស្ត្រាលី មីយ៉ាន់ម៉ា និងទីម័រខាងកើត។ ពានរង្វាន់ Futsal អាស៊ីអាគ្នេយ៍ឆ្នាំ ២០២២ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ១១ មេសា ឆ្នាំ ២០២២ នៅប្រទេសថៃ។ ក្រុមបាល់ទាត់ទាំង ៤ ដែលមានស្នាដៃល្អបំផុតក្នុងការប្រកួតពានរង្វាន់ Futsal អាស៊ីអាគ្នេយ៍ឆ្នាំ ២០២២ នឹងទទួលបានសិទ្ធិចូលរួមវគ្គផ្តាច់ព្រ័ត្រ Futsal អាស៊ី ឆ្នាំ ២០២២  ដែលនឹងប្រព្រឹត្តទៅនៅប្រទេសគុយវ៉ែត ចាប់ពីថ្ងៃទី ២៥ ខែកញ្ញា ដល់ថ្ងៃទី ២០ ខែតុលាខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ