ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមចេញដំណើរចូលរួម AFF Cup ២០១៦

(VOVworld)-នាថ្ងៃទី១៥វិច្ឆិកា ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម រួមទាំងកីឡាករ
ចំនួន២៥នាក់និងគ្រូបង្វឹក Nguyen Huu Thang និងសមាជិកនៃគណៈបង្វឹក បាន
ចេញដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ចូលរួមការប្រកួតពានរង្វាន់បាល់ទាត់ជើង
ឯកអាស៊ី- អាគ្នេយ៍ - AFF Suzuki Cup ២០១៦។ នៅក្នុង AFF Cup ២០១៦ នេះ ក្រុម
កីឡាវៀត ណាមមានឈ្មោះក្នុងពូល B ជាមួយក្រុមមីយ៉ាន់ម៉ា ម៉ាឡេស៊ីនិងកម្ពុជា។
ក្រុមកីឡា វៀតណាមនឹងធ្វើការប្រគួតលើកដំបូងជាមួយក្រុមកីឡាម្ចាស់ផ្ទះមីយ៉ាន់
ម៉ានាថ្ងៃទី ២០វិច្ឆិកា។​បន្ទាប់មក៣ថ្ងៃ ក្រុមកីឡាវៀតណាមនឹងប្រកួតជាមួយក្រុមកី
ឡាម៉ាឡេស៊ី ហើយការប្រកួតចុងក្រោយក្នុងពូល B នេះនឹងប្រព្រឹត្តទៅនាថ្ងៃទី២៦
វិច្ឆិកាជាមួយក្រុម កីឡាកម្ពុជា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ