ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមឈានចូលវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃ AFF Suzuki Cup ឆ្នាំ២០១៨

(VOVWORLD) - នាយប់ថ្ងៃទី២៤ ខែវិច្ឆិកា ក្រុមបាល់ទាត់ជម្រើសជាតិ វៀតណាមបានឈ្នះ លើក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាដោយលទ្ធផល ៣-០ នៅពហុកីឡាដ្ឋាន Hang Day រដ្ឋធានីហាណូយ។
ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមឈានចូលវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃ AFF Suzuki Cup ឆ្នាំ២០១៨ - ảnh 1 កីឡាករ Phan Van Duc ស៊ុតបាល់បញ្ចូលទីគ្រាប់ទី៣សម្រាប់ក្រុមវៀតណាម


 
ជ័យជំនះនេះបានជួយអោយក្រុមវៀតណាម ឈានចូលវគ្គប្រកួតពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងឋានៈជាក្រុមនាំមុខគេនៃពូល A ខណៈដែលទីតាំងទី២គឺមកដល់ក្រុមម៉ាឡេស៊ី ក្រោយពីដណ្ដើមបានជ័យជំនះ លើក្រុមមីយ៉ាន់ម៉ាដោយលទ្ធផល ៣-០។

        នៅការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រុមវៀតណាមនឹងប៉ះជាមួយគូ ប្រជែងមួយក្នុងចំណោមគូប្រជែងទាំង៣នោះគឺសឹង្ហបុរី ថៃឬហ្វីលីពីន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ