ក្រុមបាល់ទាត់នារីវៀតណាមបិទបញ្ជីឈ្មោះកីឡាករ ចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣១

(VOVWORLD) - នៅថ្ងៃទី ៤ឧសភា ក្រុមនារីវៀតណាមបានប្រកួតមិត្តភាពចុងក្រោយដោយជួបក្រុមកីឡាករនារីខាងធ្យូងថ្ម និងរ៉ែ វៀតណាម មុននឹងចូលប្រកួត។

គ្រូបង្វឹកក្រុមបាល់ទាត់នារីវៀតណាមទើបតែបិទបញ្ជីឈ្មោះកីឡាករ ២០ រូបដែលចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣១។ នៅស៊ីហ្គេមលើកទី៣១ ក្រុមនីមួយៗ អាចចុះឈ្មោះកីឡាករបាន ២០ នាក់ និងកីឡាករបម្រុង ២ នាក់។ បច្ចុប្បន្ន ក្រុមបាល់ទាត់នារីវៀតណាមកំពុងហ្វឹកហាត់យ៉ាងសកម្មនៅខេត្ត Quang Ninh។ នៅថ្ងៃទី ៤ឧសភា ក្រុមនារីវៀតណាមបានប្រកួតមិត្តភាពចុងក្រោយដោយជួបក្រុមកីឡាករនារីខាងធ្យូងថ្ម និងរ៉ែ វៀតណាម មុននឹងចូលប្រកួត។

នៅស៊ីហ្គេមលើកទី៣១ ក្រុមនារីវៀតណាមស្ថិតក្នុងពូលជាមួយក្រុមកីឡាហ្វីលីពីន និងកម្ពុជា។ ក្រុមនេះប្រកួតបើកឆាកជាមួយហ្វីលីពីននៅថ្ងៃទី១១ ឧសភា បន្ទាប់មកប៉ះកម្ពុជានៅថ្ងៃទី១៤ ឧសភា។ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨ ខែឧសភា និងថ្ងៃទី ២១ ខែឧសភា នៅកីឡដ្ឋានទីក្រុង Cam Pha និងខេត្ត Quang Ninh៕

ប្រតិកម្មទៅវិញ

ផ្សេងៗ