ក្រុមបាល់ទាត់វៀតណាមឡើងពិន្ទុនៅលើតារាងរៀបចំណាត់ថ្នាក់របស់ FIFA

(VOVWORLD) - គេរំពឹងថា នៅពេល FIFA ធ្វើបច្ចុប្បន្នភាពតារាងរៀបចំណាត់ថ្នាក់នាថ្ងៃទី ២០ ខែកក្កដា ខាងមុខនេះ ក្រុមវៀតណាមនឹងកើនឡើងមួយកាំនៅលើតារាងចំណាត់ថ្នាក់របស់ FIFA ពោលគឺឡើងចំណាត់ថ្នាក់ទី ៩៤ លើពិភពលោក និងចំណាត់ថ្នាក់ទី ១៥ នៅ អាស៊ី។

ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមទទួលបាន ៨,៥៤ ពិន្ទុបន្ទាប់ពីការប្រកួត ពីរលើកចុងក្រោយគឺជ័យជំនះលើក្រុមហុងកុង (ចិន) និងក្រុមស៊ីរី។ បច្ចុប្បន្ននេះ ក្រុម វៀតណាមមានជិត ១៣០០ ពិន្ទុ ឈរនៅចំណាត់ថ្នាក់ទី ៩៥ លើពិភពលោក ហើយគេ រំពឹងថា នៅពេល FIFA ធ្វើបច្ចុប្បន្នភាពតារាងរៀបចំណាត់ថ្នាក់នាថ្ងៃទី ២០ ខែកក្កដា ខាងមុខនេះ ក្រុមវៀតណាមនឹងកើនឡើងមួយកាំនៅលើតារាងចំណាត់ថ្នាក់របស់ FIFA ពោលគឺឡើងចំណាត់ថ្នាក់ទី ៩៤ លើពិភពលោក និងចំណាត់ថ្នាក់ទី ១៥ នៅ អាស៊ី។ ក្រុមវៀតណាមក៏នឹងរក្សាបាននូវចំណាត់ថ្នាក់ទី១នៅអាស៊ីអាគ្នេយ៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ