ក្រុមវៀតណាមនាំមុខគេនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រមហោស្រពកីឡាយោធាអន្តរជាតិឆ្នាំ២០១៩

(VOVWORLD) - ដោយសម្រេចបានស្នាដៃ២ម៉ោង៤៤នាទី ២៨វិនាទី ក្រុមរថក្រោះវៀតណាមដណ្ដើមបានចំណាត់ថ្នាក់លេខ១ ហើយនឹងឈាន ចូលក្នុងវគ្គផ្ដាច់ព្រ័ត្រស្ទើរតែប្រាកដ។ 
ក្រុមវៀតណាមនាំមុខគេនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រមហោស្រពកីឡាយោធាអន្តរជាតិឆ្នាំ២០១៩ - ảnh 1 ក្រុមរថក្រោះវៀតណាមប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ (រូបថត៖ TTXVN)

  នៅក្នុងក្របខ័ណ្ឌមហោស្រពកីឡាយោធាអន្តរជាតិឆ្នាំ២០១៩ (Army Games) នាថ្ងៃទី១១ ខែសីហា នៅទីលានហ្វឹកហាត់ Alabino ជាយរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី បានប្រព្រឹត្តទៅការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពូល ២ វិញ្ញា សារបើកបររថក្រោះបាញ់គោលដៅរវាងក្រុមវៀតណាម ក្រុម មីយ៉ាន់ម៉ា ក្រុម អ៊ូហ្គានដា និងក្រុមតាជីគីស្ថាន។ ដោយសម្រេចបានស្នាដៃ២ម៉ោង៤៤នាទី ២៨វិនាទី ក្រុមរថក្រោះ វៀតណាមដណ្ដើមបានចំណាត់ថ្នាក់លេខ១ ហើយនឹងឈាន ចូលក្នុងវគ្គផ្ដាច់ព្រ័ត្រស្ទើរតែប្រាកដ។ ប៉ុន្តែ តាមបទបញ្ញត្តិនៃ Army Games ឆ្នាំ ២០១៩ថា លទ្ធផលចុងក្រោយនឹងត្រូវតែរង់ចាំលទ្ធផលនៃការប្រកួតនាថ្ងៃទី១៣ ខែសីហាខាងមុខ រវាងក្រុមនៅសេសសល់ចំនួន៤ទៀតក្នុងពូល២។

        កងទ័ពប្រជាជនវៀតណាមបានបញ្ជូនក្រុមចំនួន៨ចូលរួមប្រកួតនៅ វិញ្ញាសារចំនួន៨នៅ Army Games ២០១៩។ នេះជាលើកទី២ហើយដែលកងទ័ព វៀតណាមចូលរួមព្រឹត្តិការណ៍នេះ ព្រមទាំងជាសកម្មភាពកិច្ចការបរទេសផ្នែកការ ពារជាតិដ៏សំខាន់មួយក្នុងក្របខ័ណ្ឌឆ្នាំវៀតណាម-រុស្ស៊ី រុស្ស៊ី-វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ