ក្រុមវិនិយោគិនអាមេរិក - កូរ៉េខាងត្បូងចាប់អារម្មណ៍ក្នុងការអភិវឌ្ឍគម្រោងអគ្គិសនីឧស្ម័ន LNG នៅវៀតណាម

(VOVWORLD) - នារសៀលថ្ងៃទី ១១ ខែកុម្ភៈ នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្រ្តី លោក Trinh Dinh Dung បានទទួលជួបពិភាក្សាការងារជាមួយក្រុមវិនិយោគិនអាមេរិក - កូរ៉េខាងត្បូង ដែលចាប់អារម្មណ៍លើការអភិវឌ្ឍគម្រោងអគ្គិ សនីឧស្ម័ន LNG (Liquefied Natural Gas) នៅវៀតណាម (ECV)។ 
ក្រុមវិនិយោគិនអាមេរិក - កូរ៉េខាងត្បូងចាប់អារម្មណ៍ក្នុងការអភិវឌ្ឍគម្រោងអគ្គិសនីឧស្ម័ន LNG នៅវៀតណាម - ảnh 1 ទិដ្ឋភាពនៃពិធី (រូបថតៈ TTXVN)

នៅក្នុងជំនួបនេះ តំណាងបណ្តាសហគ្រាសបានបញ្ជាក់ពីចំណាប់អារម្មណ៍និងបំណងចង់វិនិយោគលើ គម្រោងអគ្គិសនីឧស្ម័ន LNG ដើម្បីរួមចំណែកអភិវឌ្ឍប្រភពថាមពលស្អាត និងធានាការផ្គត់ផ្គង់អគ្គិសនីគ្រប់គ្រាន់សម្រាប់ផលិតកម្មនិងការប្រើប្រាស់ ក៏ដូចជាសម្រាប់អភិវឌ្ឍន៍ប្រភពធនធានមនុស្ស មានគុណភាពខ្ពស់ក្នុងវិស័យអគ្គិសនីឧស្ម័ន។ យ៉ាងណាមិញ ក្រុមវិនិយោគិនបានប្តេជ្ញាធ្វើការវិនិយោគរយៈពេលវែង ព្រមទាំងធានាគុណភាពនិងប្រសិទ្ធភាពនៃបណ្តាគម្រោងអគ្គិនសីឧស្ម័ន LNG នៅវៀតណាម។

ជាការឆ្លើយតប ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung បានសង្កត់ធ្ងន់ថា៖ រដ្ឋាភិបាលវៀតណាមតែងតែលើកទឹកចិត្តនិងបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសទាំងក្នុងនិងក្រៅប្រទេស ចូលរួមវិនិ យោគលើបណ្តាគម្រោងថាមពលនៅវៀតណាម។ ទន្ទឹមជាមួយគ្នានោះ លោកឧបនាយករដ្ឋមន្ត្រីបានចាត់ទុកថា ការវិនិយោគត្រូវតែសមស្របជាមួយនឹងផែនការរៀបចំអគ្គិសនីនៅវៀតណាម ហើយផលិតផលអគ្គិសនីក៏ត្រូវមានតម្លៃប្រកួតប្រជែង រួមទាំងស្របតាមប្រព័ន្ធបញ្ជូនអគ្គិសនីទៀតផង។ ចំណែកឯវិនិយោគិនអាមេរិក លោកឧបនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមតែងតែចាត់ទុកអាមេរិកជាដៃគូមួយក្នុងចំណោមដៃគូជួរមុខរបស់ខ្លួន។ ការដែលវិនិយោគិនអាមេរិក បង្កើនការវិនិយោគនៅវៀតណាមនឹង ជួយធ្វើឱ្យមានតុល្យភាពពាណិជ្ជកម្មនិងនាំចេញ - នាំចូលរវាងប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ