ក្រុមសមាជិកព្រឹទ្ធសភានៃគណបក្សសាធារណរដ្ឋបានប្រឆាំងជំទាស់នឹងលទ្ធផលនៃការបោះឆ្នោតរបស់សហរដ្ឋអាមេរិក

(VOVWORLD) - នាថ្ងៃទី ២ ខែមករា សមាជិកព្រឹទ្ធសភានៃគណបក្សសាធារណរដ្ឋអាមេរិក លោក Ted Cruz បានឲ្យដឹងថាលោកនិងសមាជិកព្រឹទ្ធសភា ១០ រូបផ្សេងទៀតមកពីគណបក្សនេះ នឹងប្រឆាំងជំទាស់នឹងលទ្ធផលនៃការបោះឆ្នោតប្រធានា ធិបតីអាមេរិកនៅឯកិច្ចប្រជុំសភានៅថ្ងៃទី ៦ ខែមករាឆ្នាំ២០២១ ខាងមុខនេះ។
ក្រុមសមាជិកព្រឹទ្ធសភានៃគណបក្សសាធារណរដ្ឋបានប្រឆាំងជំទាស់នឹងលទ្ធផលនៃការបោះឆ្នោតរបស់សហរដ្ឋអាមេរិក - ảnh 1ទិដ្ឋភាពនៃអគារសភាតំណាងរាស្ត្រសហរដ្ឋអាមេរិកនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ីថ្ងៃទី ២២ ខែធ្នូឆ្នាំ ២០២០ ( រូបថត៖ AFP / VNA)

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ក្រុមសមាជិកព្រឹទ្ធសភានៃគណបក្សសាធារណរដ្ឋដែលដឹកនាំដោយព្រឹទ្ធសភា លោក Ted Cruz បានមានប្រសាសន៍ថានឹងបដិសេធលទ្ធផលបោះឆ្នោតរបស់អង្គបោះ ឆ្នោត លើកលែងតែសភាតែងតាំងគណៈកម្មាធិការរៀបចំការបោះ ឆ្នោតដែលមានសិទ្ធិអំណាចពេញលេញក្នុងការការស្វែងរកការពិតជាក់ស្តែងសំដៅធ្វើការស៊ើបអង្កេតជាបន្ទាន់រយៈពេល ១០ ថ្ងៃចំពោះលទ្ធផលនៃការបោះឆ្នោតនៅក្នុងរដ្ឋដែលមានជម្លោះ។

នាបច្ចុប្បន្ន ក្រុមសមាជិកព្រឹទ្ធសភាកំពុងធ្វើការដាច់ដោយឡែកជាមួយសមាជិកព្រឹទ្ធសភាគណបក្សសាធារ ណរដ្ឋ លោក Josh Hawley ក្នុងកិច្ចប្រឹងប្រែងចុងក្រោយដើម្បីប្រឆាំងជំទាស់នឹងលទ្ធផលនៃការបោះឆ្នោតរបស់អង្គបោះឆ្នោតទាំងមូល។ ទោះជាយ៉ាងណាក៏ដោយ កិច្ចខិតខំប្រឹងប្រែងទាំងនេះត្រូវបានគេព្យាករណ៍ថាស្ទើរតែមិនងាយនឹងទទួលជ័យជម្នះទៅលើបេក្ខជនគណបក្សប្រជាធិបតេយ្យលោក ចូបៃដិន នៅក្នុងការបោះឆ្នោតនាពេលកន្លងមកនេះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ