ក្រុមសមាជិកសភាអាមេរិកជួបប្រាស្រ័យជាមួយនិស្សិតនៅទីក្រុងហូជីមិញ

ក្រុមសមាជិកសភាអាមេរិកជួបប្រាស្រ័យជាមួយនិស្សិតនៅទីក្រុងហូជីមិញ - ảnh 1
(រូបថត៖TTXVN)

(VOVworld) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចការងារនៅវៀតណាម នាថ្ងៃទី២៩
ឧសភា គណៈប្រតិភូសមាជិកសភាអាមេរិកដឹកនាំដោយប្រធានគណៈកម្មាធិការ យោធានៃព្រឹទ្ធសភាលោក John McCain បានមានជំនួបប្រាស្រ័យជាមួយនិស្សិត នៃមហាវិទ្យាល័យវិទ្យាសាស្ត្រសង្គមនិងមនុស្សសាស្ត្រទីក្រុងហូជីមិញ​ ប៉ែកខាង
ត្បូងវៀតណាម។នៅទីនេះ លោក John McCain បានសម្ដែងក្ដីសប្បាយរីករាយ ពេលត្រឡប់មកវៀតណាម ជាពិសេសគឺក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ២០នៃទិវាប្រក្រតីទំនាក់ទំនងការទូតរវាងប្រទេសទាំង២ ព្រមទាំងវាយតំលៃខ្ពស់ ចំពោះរាល់សមិទ្ធិដែលវៀតណាមនិងអាមេរិកទទួលបានក្នុងរយៈពេល២០ឆ្នាំ កន្លងទៅលើវិស័យជាច្រើន។លោក McCain បានជឿជាក់ថា ការចរចារប្រកប ដោយជោគជ័យលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក (TPP) នឹងនាំមក នូវជោគជ័យជាច្រើនថែមទៀតសំរាប់ទំនាក់ទំនងរវាងប្រទេសទាំង២។លោកក៏ បានបង្ហាញអំពីទស្សនៈគាំទ្រការដោះស្រាយជំលោះនៅសមុទ្រខាងកើតដោយ ច្បាប់អន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ