ក្រុមសិស្សចូលរួមការប្រឡង Olympic គណិតវិទ្យាអន្តរជាតិបានត្រឡប់មកប្រទេសវិញ


ក្រុមសិស្សចូលរួមការប្រឡង Olympic គណិតវិទ្យាអន្តរជាតិបានត្រឡប់មកប្រទេសវិញ - ảnh 1
ក្រុមសិស្សចូលរួមការប្រឡង់ Olympic គណិតវិទ្យាអន្តរជាតិបានត្រឡប់មកប្រទេសវិញ(VOV)

(VOV)_នាព្រឹកថ្ងៃទី​៣១ កក្កដា ក្រុមជំរើសជាតិវៀតណាមចូលរួមការ​ប្រឡង
Olympic គណិតវិទ្យាអន្តរជាតិ ឆ្នាំ ២០១៣ លើកទី ៥៤ នៅកូឡុំប៊ី ​បាន​ត្រឡប់មក
ដល់​រដ្ឋធានីហាណូយ។ ក្នុងការប្រឡងលើកនេះ ក្រុម​វៀត​ណាម មានសិស្សចំនួន
៦នាក់​ សុទ្ធតែទទួលបាន​រង្វាន់ ដែលក្នុងនោះ មានមេដាយ​មាស៣គ្រឿង​មេដាយ
ប្រាក់​ចំនួន៣គ្រឿង។ ជាមួយស្នាដៃនេះ ក្រុមវៀតណាមបានឈរលំដាប់ថ្នាក់ទី៧ ​ក្នុងចំណោមប្រទេសចំនួន៩៧ ចូលរួមការប្រឡងលើកនេះ។ ថ្ឡែងមតិនៅក្នុងពិធី​ទទួល អនុរដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្ដុះបណ្ដាលវៀតណាម លោកស្រី Nguyen
Thi Nghia បានអោយដឹងថា÷

“ ខ្ញុំមោទនភាពយ់ាងខ្លាំងណាស់ អំពីក្រុមជំរើសជាតិវៀតណាមដែល​ទទួល​បានស្នាដៃខ្ពស់ក្នុងការប្រឡង។ ប្រការនេះបានអះអាងនូវបញ្ញា ​ឬទ្ធានុភាព របស់
ជំ​នាន់វ័យក្មេងវៀតណាម និងការអភិវឌ្ឍន៍នៃខឿនគណិត​វិទ្យារបស់វៀតណាម៕” 

ប្រតិកម្មទៅវិញ

ផ្សេងៗ