ក្រុមហ៊ុន Samsung បោះទុនចំនួន៨៥០លានដុល្លាអាមេរិកទៅក្នុងរោងចក្រនៅវៀតណាម

(VOVWORLD) - ក្រុមហ៊ុនសាមស៊ុងមានផែនការបណ្ដាក់ទុនតាមតំណាក់កាលនីមួយៗ ដែលចាប់ផ្ដើមពីពេលនេះ ទៅរហូតដល់ឆ្នាំ ២០២៣។

នាថ្ងៃទី ២៣ខែធ្នូ ក្រុមហ៊ុនអេឡិចត្រូនិចសាមស៊ុង (Samsung) (កូរ៉េខាងត្បូង) បានសម្រេចចិត្តវិនិយោគទឹកប្រាក់ចំនួន ៨៥០លានដុល្លាអាមេរិកទៅក្នុងរោងចក្រផលិតនៅវៀតណាម ដើម្បីដំឡើងឧបករណ៍សម្រាប់ផលិតអារេក្រឡាចត្រង្គបាល់ (Flip-chip  Ball Grid Array) នៃបន្ទះឈីប Semiconductor។ ក្រុមហ៊ុនសាមស៊ុងមានផែនការបណ្ដាក់ទុនតាមតំណាក់កាលនីមួយៗ ដែលចាប់ផ្ដើមពីពេលនេះ ទៅរហូតដល់ឆ្នាំ ២០២៣។ ក្នុងនោះ រោងចក្រនៅវៀតណាម គឺជាមូលដ្ឋានផលិតកម្មស្នូល រីឯរោងចក្រផលិតនៅក្នុងស្រុកដែលមានទីតាំងនៅទីក្រុងស៊ូវ៉ន (ខេត្ត Gyeonggi) និងទីក្រុងប៊ូសាន នឹងផ្ដោតសំខាន់ទៅលើការអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យាវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ