ក្រុមហ៊ុន Vietjet បើកជើងហោះហើរ Phu Quoc - Seoul

(VOVWORLD) -  ជើងហោះហើរ Phu Quoc (វៀតណាម) ទៅកាន់ទីក្រុងសេអ៊ូល (កូរ៉េខាងត្បូង) ទៅវិញទៅមកត្រូវបានដំណើរការជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី ២២ ខែធ្នូឆ្នាំ ២០២៨ ជាមួយ នឹងពេលវេលាហោះហើរប្រហែល ៥ ម៉ោងនិង ៣០ នាទី។ ជើងហោះហើរនេះ នឹងចាកចេញពី Phu Quoc នៅវេលាម៉ោង ១៥និង៣០នាទី ហើយ ទៅកដល់សេអ៊ូលនៅវេលាម៉ោង ២២ និង៤៥នា ទី (ម៉ោងក្នុងស្រុក) ជើងហោះហើរផ្ទុយនឹងធ្វើដំណើរពីទីក្រុងសេអ៊ូលនៅវេលាម៉ោង ១និង៤៥ នាទី (ម៉ោងក្នុងស្រុក) និងមកដល់ Phu Quoc នៅវេលាម៉ោង ៥និង៣៥នាទី។

បច្ចុប្បន្នក្រុមហ៊ុននេះកំពុងធ្វើរុករកជើងហោះហើរផ្សេងទៀតទៅកាន់ប្រ ទេសកូរ៉េខាងត្បូង រួមមានជើងហោះហើរពីទីក្រុងសេអ៊ូលមកកាន់ទីក្រុង ហាណូយ, ទីក្រុងហូជីមិញ, ទីក្រុង Hai Phong, ទីក្រុង Da Nang, ទីក្រុង Nha Trang និងធ្វើដំណើរពីទីក្រុងហាណូយ ទៅកាន់ទីក្រុង ប៊ូសាននិងធ្វើដំណើរពីទីក្រុង Da Nang ទៅកាន់ទីក្រុង Daegu ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ