ក្រុមហ៊ុនទេសចរណ៍បរទេសជាច្រើនស្វែងយល់អំពីសក្ដានុភាពទេសចរណ៍វៀតណាម

ក្រុមហ៊ុនទេសចរណ៍បរទេសជាច្រើនស្វែងយល់អំពីសក្ដានុភាពទេសចរណ៍វៀតណាម - ảnh 1
ក្រុមហ៊ុនទេសចរណ៍បរទេសជាច្រើនស្វែងយល់អំពីសក្ដានុភាពទេសចរណ៍វៀតណាម(VTV)

(VOV)_ក្នុងក្របខ័ណ្ឌផ្សារណាត់ទេសចរណ៍អន្តរជាតិ (ITB) ដែលកំពុង​ប្រ
ព្រឹត្ត​ទៅនៅអាល្លឺម៉ង់ នាថ្ងៃទី១០ មិនា អគ្គនាយកដ្ឋានទេសចរណ៍ នៃក្រសួង​វប្ប
ធម៌ កីឡា និងទេសចរណ៍វៀតណាម បានរៀបចំសន្និសីទកាសែត នៅមជ្ឈមណ្ឌល
សន្និសីទអន្តរជាតិ (ICC) ដើម្បីឧទ្ទេសនាមអំពីសក្ដានុភាពទេសចរណ៍វៀត​ណាម។​
ដោយប្រធានបទ៖ វៀតណាម-ភាពស្រស់ស្អាតជានិច្ច សន្និសីទកាសែត​នេះ​បាន
ទាក់ទាញអ្នកយកព័ត៍មាន អ្នកធ្វើការក្នុងវិស័យទេសចរណ៍ ជាច្រើន​នាក់មកពីប្រ
ទេសនានាលើពិភពលោក ។ ​នៅទីនេះ អគ្គនាយក អគ្គនាយកដ្ឋាន​ទេសចរណ៍​ 
លោក Nguyen Van Tuan បានអធិប្បាយអំពីគោលនយោបាយ​អភិវឌ្ឍន៍របស់ផ្នែកទេសចរណ៍វៀតណាម។ដំណាងអគ្គនាយកដ្ឋានទេសចរណ៍ក៏បានជូនដំណឹងអំពី
បណ្ដាផលិតផលទេសចរណ៍ ធម្មជាតិ ​វ​ប្បធម៌ និង​ទេសចរណ៍​​ទីក្រុងនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ