ក្រុមហ៊ុនមូលបត្រវៀតណាមជាច្រើនដាក់ចេញផែនការឆ្ពោះទៅរកកំណើនយ៉ាងខ្លាំងក្លា

(VOVWORLD) - ក្រុមហ៊ុនភាគហ៊ុនមូលបត្រ Ban Viet (VCSC) បានអនុម័តលើផែនការអាជីវកម្មដោយមានចំណេញមុនបង់ពន្ធគ្រោងសម្រេចបាន ១,២៥០ ពាន់លានដុង កើន៣១,៤%បើប្រៀបធៀបនឹងឆ្នាំ២០២០។
ក្រុមហ៊ុនមូលបត្រវៀតណាមជាច្រើនដាក់ចេញផែនការឆ្ពោះទៅរកកំណើនយ៉ាងខ្លាំងក្លា - ảnh 1រូបថតឧទាហរណ៍៖ TTXVN
ការដែលទីផ្សារមូលបត្រវៀតណាម (VN-Index) ហួសពីកម្រិត ១២០០ ពិន្ទុ ជាមួយនឹងការព្យាករណ៍វិជ្ជមានអំពីយថាទស្សន៍ទីផ្សារនោះ ក្រុមហ៊ុនមូលបត្រជាច្រើន បានដាក់ចេញផែនការអាជីវកម្មសម្រាប់ឆ្នាំ២០២១ ដោយមានកម្រិតកំណើនខ្ពស់ជាង ច្រើនបើប្រៀបធៀបនឹងឆ្នាំមុន។ ក្នុងនោះ ក្រុមហ៊ុនជាច្រើនបានរំពឹងពីចំណេញឡើង ដល់ទៅរាប់លានលានដុងក្នុងឆ្នាំនេះ។ ក្រុមហ៊ុនភាគហ៊ុនមូលបត្រ Ban Viet (VCSC) បានអនុម័តលើផែនការអាជីវកម្មដោយមានចំណេញមុនបង់ពន្ធគ្រោងសម្រេចបាន ១,២៥០ ពាន់លានដុង កើន៣១,៤%បើប្រៀបធៀបនឹងឆ្នាំ២០២០។ សេណារីយ៉ូ កំណើននេះ ត្រូវបាន VCSC ដាក់ចេញដោយឈរលើមូលដ្ឋានដែល VN-Index ប្រែ ប្រួលជុំវិញកម្រិត ១២៥០ ពិន្ទុក្នុងឆ្នាំ២០២១។ ក្រុមហ៊ុនភាគហ៊ុនមូលបទ្រទីក្រុង ហូជីមិញ (HSC) ក៏បានដាក់ចេញគោលដៅសម្រេចបានចំណេញមុនបង់ពន្ធជាង ១.០០០ពាន់លានដុងផងដែរ។
បើតាមអ្នកជំនាញការ សក្ដានុពលកំណើននៃទីផ្សារមូលបត្រវៀតណាម ក្នុង ឆ្នាំ២០២១ នៅតែធំធេងណាស់។ ការដែលអត្រាការប្រាក់ត្រូវបានរក្សានៅកម្រិតទាប បាន បណ្ដាលឲ្យទីផ្សារមូលបត្រក្លាយទៅជាទីផ្សារវិនិយោគផ្ដល់ចំណេញគួរឲ្យទាក់ទាញ ចំពោះវិនិយោគិនក្នុងប្រទេសក្នុងឆ្នាំ២០២១។ ក្រៅពីនោះ ការកំណត់តម្លៃនៃទីផ្សារ មូលបត្រវៀតណាមនៅតែគួរឲ្យទាក់ទាញជាងបើធៀបនឹងប្រទេសដទៃក្នុងតំបន់អាស៊ីផងដែរ។ រាល់កត្តាទាំងនេះនឹងជះឥទ្ធិពលវិជ្ជមានលើទីផ្សារមូលបត្រវៀតណាម ក៏ដូច ជាប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនមូលបត្រក្នុងឆ្នាំ២០២១៕

ប្រតិកម្មទៅវិញ

ផ្សេងៗ