ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនពិចារណាលើការផ្អាកជើងហោះហើរអន្តរជាតិ

(VOVWORLD) - ក្រុមហ៊ុនអាកាសចរណ៍ធំៗរបស់ជប៉ុន បានឲ្យដឹងថាកំពុងពិចារណាលើការផ្អាកឬកាត់ផ្តាច់ជើងហោះហើរអន្តរជាតិមួយចំនួន ព្រមទាំងដាស់តឿនឱ្យប្រជាជនជប៉ុនដាក់កម្រិតលើការធ្វើដំណើរទៅកាន់ក្រៅប្រទេសដែលមិនចាំបាច់ផងដែរ។
ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនពិចារណាលើការផ្អាកជើងហោះហើរអន្តរជាតិ - ảnh 1 ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនពិចារណាលើការផ្អាកជើងហោះហើរអន្តរជាតិ (រូបថតឧទាហរណ៍)

ក្រុមហ៊ុនអាកាសចរណ៍ធំៗរបស់ជប៉ុន បានឲ្យដឹងថាកំពុងពិចារណាលើការផ្អាកឬកាត់ផ្តាច់ជើងហោះហើរអន្តរជាតិមួយចំនួន ខណៈពេលដែលក្រសួងការបរទេសប្រទេសនេះ បានដំឡើងកំរិតដាក់ព្រមានចំពោះការធ្វើដំណើរទៅកាន់ប្រទេសទាំងអស់នៅលើពិភពលោក ព្រមទាំងដាស់តឿនឱ្យប្រជាជនជប៉ុនដាក់កម្រិតលើការធ្វើដំណើរទៅកាន់ក្រៅប្រទេសដែលមិនចាំបាច់ផងដែរ។

ក្នុងបរិបទដែលការផ្ទុះជំងឺរាតត្បាតដោយវីរុស SARS-CoV-2 នោះ ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន បានផ្អាកឬកាត់បន្ថយជើងហោះហើរអន្តរជាតិជាច្រើនរួមមានប្រទេសចិន កូរ៉េខាងត្បូង អឺរ៉ុប និងសហរដ្ឋអាមេរិក។ ម្យ៉ាងវិញទៀត ការដំឡើងកំរិតព្រមានស្តីពីការធ្វើដំណើរតាមជើងយន្តហោះ នឹងនាំឲ្យអ្នកដំណើរ តាមជើងហោះហើរថយចុះថែមទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ