ក្រុមហ្វុតសាលវៀតណាមជួបប្រេស៊ីលក្នុងការប្រកួតបើកឆាកពានរង្វាន់បាល់ទាត់ហ្វូតសាលពិភពលោកឆ្នាំ ២០២១ ជុំចុងក្រោយ

(VOVWORLD) - ក្នុងការប្រកួតបើកឆាកជាមួយក្រុមហ្វុតសាលប្រេស៊ីលនៅម៉ោង សូន្យ ថ្ងៃទី ១៤ ខែកញ្ញាម៉ោងនៅប្រទេសវៀតណាម កូនសិស្សរបស់គ្រូបង្វឹក Pham Minh Giang ពាក់អាវពណ៌ក្រហម។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រ FIFA Futsal World Cup ២០២១ បានចាប់ផ្តើមនៅយប់ថ្ងៃទី ១២ ខែកញ្ញា នៅប្រទេសលីទុយអានី ជាមួយនឹងការប្រកួតនៃពូល A និង B។ ក្នុងពូល B ដែលប្រកួតនៅកីឡដ្ឋាន Vilnius ក្រុមរុស្ស៊ីបានទទួលជ័យជម្នះ ៩-០ មុនអេហ្ស៊ីបយ៉ាងងាយស្រួល។ ចំណែកអ៊ូបេគីស្ថាន ចាញ់ហ្គាតេម៉ាឡា ៤-៥។ នៅក្នុងការប្រកួតក្នុងពូល A នៅកីឡដ្ឋាន Kaunas ប្រទេសកាហ្សាក់ស្ថានបានយកឈ្នះកូស្តារីកាដោយលទ្ធផល ៦-១។

ក្រុមហ្វូតសាលវៀតណាមប្រកួតជាមួយប្រេស៊ីល ប៉ាណាម៉ា និងសាធារណរដ្ឋឆេកនៅក្នុងក្របខ័ណ្ឌពូល D នៃព្រឹត្តិការណ៍បាល់ទាត់ហ្វូតសាលពិភពលោក FIFA ឆ្នាំ ២០២១។ ក្នុងការប្រកួត បើកឆាកជាមួយក្រុមហ្វុតសាលប្រេស៊ីលនៅម៉ោង សូន្យ ថ្ងៃទី ១៤ ខែកញ្ញាម៉ោងនៅប្រទេសវៀត ណាម កូនសិស្សរបស់គ្រូបង្វឹក Pham Minh Giang ពាក់អាវពណ៌ក្រហម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ