ក្រុមអ្នកជំនាញវាយតម្លៃជាវិជ្ជមានអំពីយថាទស្សន៍សេដ្ឋកិច្ចរបស់វៀតណាម

(VOVWORLD) - គេហទំព័រ Asian Investor បានចុះផ្សាយអត្ថបទសរសេរដោយវាយតម្លៃជាវិជ្ជមានអំពីយថាទស្សន៍សេដ្ឋកិច្ចរបស់វៀតណាម។ 
ក្រុមអ្នកជំនាញវាយតម្លៃជាវិជ្ជមានអំពីយថាទស្សន៍សេដ្ឋកិច្ចរបស់វៀតណាម - ảnh 1(រូបថត៖ VNA)

អត្ថបទសេរសេរបានដកស្រង់ប្រសាសន៍របស់ក្រុមអ្នកជំនាញបានឲ្យដឹងថា ដោយសារល្បឿននៃដំណើរការឧស្សាហូបនីយកម្មយ៉ាងលឿន ហើយវណ្ណៈកណ្តាលកំពុងកើនឡើងយ៉ាងឆាប់រហ័សនោះ វៀតណាមបានត្រៀមខ្លួនជាស្រេចឈានឡើងនារយៈពេលខាងមុខ ហើយក្លាយទៅជាគោលដៅគួរឲ្យទាក់ទាញសម្រាប់វិនិយោគិនបរទេសជាជំហានៗ។

យោងតាមអត្ថបទសរសេរ ដែលបានចុះផ្សាយនាថ្ងៃទី ១៤ ខែមិនាធនាគារពិភពលោក (WB) បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចវៀតណាមនឹងសម្រេចបាន ៥,៥% នៅឆ្នាំ ២០២២ ខណៈពេលដែលមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននាំចេញតួរលេខខ្ពស់ជាងគឺ ៦,៦% បើធៀបនឹងកំណើន ២,៦% នៅក្នុងឆ្នាំ ២០២១។ អត្ថបទសរសេរបានសង្កត់ធ្ងន់ថា កម្លាំងចលករសេដ្ឋកិច្ចដ៏សំខាន់មួយគឺ

ឧស្សាហូបនីយកម្មដោយមានការឧបត្ថម្ភពីប្រភពវិនិយោគផ្ទាល់ពីបរទេស (FDI)។ FDI មិនបានធ្លាក់ចុះច្រើនឡើយ បើទោះបីរងផលប៉ះពាល់ដោយជំងឺរាតត្បាតក៏ដោយ។ យោងតាមអត្ថបទសរសេរនេះបានឲ្យដឹងថា កម្លាំងចលករសំខាន់ផ្សេងទៀតគឺការ ប្រើប្រាស់ក្នុងស្រុកបានកើនឡើង។ កំណើននៃការវិនិយោគពីបរទេសក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះបានបង្កើតការងារធ្វើ ហើយវណ្ណៈកណ្តាលយ៉ាងច្រើកកុះករ ក៏ដូចជាជួយសម្រួលម្ចាស់សហគក្រាសខ្នាតតូច និងមធ្យមនៅមូលដ្ឋានក្លាយទៅជាអ្នកផ្គត់ផ្គង់សម្រាប់ក្រុមហ៊ុនផលិតធំៗផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ