ក្រុមអនុព័ន្ធយោធាបណ្ដាប្រទេសរៀបចំការជួបប្រាស្រ័យមិត្តភាព

ក្រុមអនុព័ន្ធយោធាបណ្ដាប្រទេសរៀបចំការជួបប្រាស្រ័យមិត្តភាព - ảnh 1
ក្រុមអនុព័ន្ធយោធាបណ្ដាប្រទេសរៀបចំការជួបប្រាស្រ័យមិត្តភាព (qdnd.vn)

        Vovworld-នាយប់ថ្ងៃទី៦វិច្ឆកានៅទីក្រុងហាណូយ ក្រុមអនុព័ន្ធយោធា​បណ្ដា​
ប្រទេសប្រចាំនៅវៀតណាមបានរៀបចំរាត្រីជួបប្រាស្រ័យអន្តរជាតិដើម្បីជួប​ជុំជា
មួយកម្មាភិបាលនាយទាហានកងទ័ពប្រជាជនវៀតណាមក្នុង​ឱកាសចុងឆ្នាំនិង
ស្វាគមអំណរឆ្នាំថ្មី។

        តាងនាមក្រុមអនុព័ន្ធយោធាបណ្ដាប្រទេសប្រចាំនៅវៀតណាម វរសេនីយ៍ឯក
Sri Kumar អនុព័ន្ធយោធាឥណ្ឌាបានថ្លែងអំណរគុណក្រសួងការពារប្រទេស​វៀត
​ណាមក្នុងរយៈពេលកន្លងទៅបានរៀបចំសកម្មភាពជាក់ស្ដែងជាច្រើននិង​សម្ដែង
បំណងក្រសួងការពារប្រទេសវៀតណាមបន្តបង្កលក្ខណៈដើម្បី​អនុព័ន្ធយោធា
បណ្ដាប្រទេសសំរេចល្អភារកិច្ចរួមចំណែកពង្រឹងនិងអភិវឌ្ឍន៍ទំនាក់​ទំនងមិត្តភាព
សហប្រតិបត្តិការរវាងកងទ័ពប្រជាជនវៀតណាមនិងកងទ័ព​បណ្ដាប្រទេសដើម្បី
សន្តិភាពស្ថិរភាពអភិវឌ្ឍន៍ក្នុងដំបន់និងលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ