ក្រុមឧទ្ទាមនៅស៊ីរីសម្លាប់រង្គាលជនស៊ីវិល

ក្រុមឧទ្ទាមនៅស៊ីរីសម្លាប់រង្គាលជនស៊ីវិល - ảnh 1
ខ្មាន់កាំភ្លើងឧទ្ទាមមួយនាក់នៅស៊ីរី (រូបថត៖AP)

(VOVworld) - រដ្ឋាភិបាសស៊ីរីនាថ្ងៃទី២៦ ធ្នូ ចោទប្រកាន់ក្រុមឧទ្ទាមពីអំពើ
សម្លាប់រង្គាលជនស៊ីរីលចំនួន២១នាក់ ក្នុងនោះមាននារីនិងកុមារផង នៅពេលពួកគេ
ចាកចេញពីទីក្រុងប៉ែកខាងជើង Aleppo នាសប្ដាហ៍មុន។សាកសពទាំងនេះ ត្រូវបាន
រកឃើញនៅពន្ធនាគារក្រោមការកាន់កាប់របស់កម្លាំងភេរវកម្មនៅប៉ែក ខាងកើត
ក្រុង Aleppo។
ក្នុងពេលនោះ អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីលោក Igor Konashenkov
នាថ្ងៃទី២៦ ធ្នូ ឲ្យដឹងថា រុស្ស៊ីបានរកឃើញរណ្ដៅបញ្ចុះសពមួយចំនួននៅប៉ែកខាង
កើតក្រុង​ Aleppo របស់ស៊ីរីដែលទើបនឹងបានរំដោះ។នោះជារណ្ដៅបញ្ចុះសពរបស់
ជនស៊ីវិលស៊ីរីរាប់សិបនាក់ដែលត្រូវរងទារុណកម្មមុននឹងស្លាប់។លោក Igor
Konashenkov សង្កត់ធ្ងន់ថា ឧក្រិដ្ឋកម្មទាំងអស់របស់ក្រុមភេរវកម្មនៅស៊ីរី សុទ្ធតែ
មានភ័ស្តុតាងហើយនឹងត្រូវបានប្រកាសជាសាធារណៈ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ