ក្រោយពី Brexit ទីផ្សារហិរញ្ញវត្ថុនៅស្ថិតក្រោមការគ្រប់គ្រង

(VOVworld) - ក្រោយពី Brexit ទីផ្សារហិរញ្ញវត្ថុនៅស្ថិតក្រោមការគ្រប់គ្រង។នេះជា
ការអះអាងរបស់អគ្គនាយិការមូលនិធិរូបីយប័ណ្ណអន្តរជាតិ (IMF) លោកស្រីChristine
 Lagarde នាថ្ងៃទី២៦ មិថុនា។តាមលោកស្រីរូបនេះថា ទីផ្សារហិរញ្ញវត្ថុនានាវាយ
តំលៃមិនត្រឹមត្រូវនូវផលប៉ះពាល់នៃការបោះប្រជាមតិនៅអង់គ្លេស ប៉ុន្តែ IMF ចាត់
ទុកថា ស្ថានភាពមិនអាក្រក់ដល់ថ្នាក់ ធ្លាក់ចូលក្នុងចលាចលទេ។លោកស្រី
Lagarde បានលើកច្បាស់ថា ធនាគារកណ្ដាលនានាបានអនុវត្តន៍ល្អនូវតួនាទីរបស់
ខ្លួនហើយជានិច្ចកាលត្រៀមខ្លួនជាស្រេចដើម្បីប្រើប្រាស់រាល់វិធានការដ៏សម
ស្រប ខណៈដែលអ្នកកំណត់គោលនយោបាយបានមានសកម្មភាពដើម្បីធានាឲ្យ
គ្រប់ករណីស្ថិតនៅក្រោមការគ្រប់គ្រង។
ក្រោយពី Brexit ទីផ្សារហិរញ្ញវត្ថុនៅស្ថិតក្រោមការគ្រប់គ្រង - ảnh 1
រដ្ឋមន្រ្តីហិរញ្ញវត្ថុអង់គ្លេសលោក George Osborne អះអាងថា នៅមានភាពមាំមួនចំពោះមុខ
ការសាកល្បង(រូបថត៖AFP/TTXVN)

ក្នុងពេលនោះ នាថ្ងៃទី២៧ មិថុនា រដ្ឋមន្រ្តីហិរញ្ញវត្ថុអង់គ្លេសលោក George Osborne
 បានចាត់ទុកថា ការដែលប្រទេសនេះចាកចេញពីសហភាពអឺរ៉ុប (EU) នឹងបណ្ដាល
ឲ្យទីផ្សារហិរញ្ញវត្ថុជួបប្រទះនឹងអស្ថិរភាព ប៉ុន្តែលោករូបនេះក៏បាន អះអាងថា ខឿន
សេដ្ឋកិច្ចធំទី៥លើពិភពលោកនេះនៅមានភាពមាំមួនចំពោះមុខ ការសាកល្បង
នាពេលខាងមុខ។លោក Osborne បានឲ្យដឹងថា រដ្ឋាភិបាលអង់ គ្លេសបានអនុវត្តន៍
ផែនការទប់ទល់ទៅនឹងករណីបន្ទាន់សំដៅដោះស្រាយផល វិបាកក្រោយពី Brexit៕

ប្រតិកម្មទៅវិញ

ផ្សេងៗ