ការរញ្ជួយដីនៅឯនាយឆ្នេរសមុទ្រខេត្ត Fukushima នៃប្រទេសជប៉ុន

(VOVWORLD) - ការរញ្ជួយដីមួយមានកម្រិត ៥,៩ រ៉ិចទ័រ បានកើតឡើងនាថ្ងៃទី  ខែមីនា នៅឯនាយឆ្នេរសមុទ្រខាងកើតនៃខេត្ត Fukushima ភាគកណ្ដាលប្រទេសជប៉ុន។ 

ទីភ្នាក់ងារឧតុនិយមជប៉ុនបានឲ្យដឹងថា ការរញ្ជួយដីបានកើតឡើងនៅវេលាម៉ោង ២ និង១១ នាទី ព្រឹកព្រលឹម (ម៉ោងក្នុងស្រុក) ដោយមានជម្រៅ ១០ គីឡូម៉ែត្រ។ យ៉ាង ហោចណាស់មានតំបន់ចំនួន ៣ នៃខេត្ត Hokkaido ត្រូវរងផលប៉ះពាល់ដោយការរញ្ជួយ ដីនេះ ។ គ្មានការព្រមានពីរលកស៊ូណាមីដែលត្រូវបាននំាចេញក្រោយមកផងដែរ។

ការរញ្ជួយដីបានកើតឡើងចំថ្ងៃដែលប្រទេសជប៉ុនបានប្រារព្ធពិធី រំលឹកខួបលើកទី៨ នៃសោកនាដ្ឋកម្ម រញ្ជួយដីនិងរលកស៊ូណាមី កាលពីខែមីនាឆ្នាំ ២០១១ ដែលធ្វើឲ្យមនុស្សជាង ១៥ម៉ឺននាក់ត្រូវស្លាប់និងបណ្តាលឱ្យមានគ្រោះមហន្តរាយនុយក្លេអ៊ែរនៅ Fukushima តែម្តង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ