ការរំពឹងទុកលើមហាសន្និបាតលើកទី​១៣ សហជីពវៀតណាមនឹងដាក់ចេញសេចក្តីសម្រេចចិត្តជាក់ស្តែងសម្រាប់ថែទាំដល់ពលករ

(VOVWORLD) - មហាសន្និបាតលើកទី ១៣ នៃសហជីពវៀតណាមអាណត្តិ ២០២៣-២០២៨ ដោយមានពាក្យស្លោក "នវានុវត្តន៍ - ប្រជាធិបតេយ្យ - សាមគ្គីភាព - អភិវឌ្ឍន៍" នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣ ខែធ្នូ នៅទីក្រុងហាណូយ។

ចូលរួមអង្គសន្និបាតមានប្រតិភូជាង ១ ពាន់នាក់ តំណាងឲ្យសមាជិកសហជីពជាង ១១លាននាក់ទូទាំងប្រទេស។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់វណ្ណៈកម្មករ និងនិយោជិត បើកចេញដំណាក់កាលថ្មីនៃការអភិវឌ្ឍអង្គការសហជីព។

ការរំពឹងទុកលើមហាសន្និបាតលើកទី​១៣ សហជីពវៀតណាមនឹងដាក់ចេញសេចក្តីសម្រេចចិត្តជាក់ស្តែងសម្រាប់ថែទាំដល់ពលករ - ảnh 1អនុប្រធានសហជីពខេត្ត Binh Duong លោកស្រី Nguyen Hoang Bao Tran។ រូបថត៖ VOV

អង្គមហាសន្និបាតមានភារកិច្ចវាយតម្លៃលទ្ធផលនៃការអនុវត្តសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតលើកទី១២ នៃសហជីពវៀតណាម កំណត់គោលដៅ និងភារកិច្ចសម្រាប់អាណត្តិ ២០២៣ - ២០២៨; បោះឆ្នោតជ្រើសរើសគណៈកម្មាធិការប្រតិបត្តិនៃសហព័ន្ធសហជីពពលករវៀតណាមអាណត្តិទី ១៣។ អញ្ជើញចូលរួមមហាសន្និបាត លោកស្រី Nguyen Thi Thu Thuy ប្រធានសហជីពខេត្ត Tuyen Quang បានសម្តែងក្តីរំពឹងទុកថា៖ “នេះគឺជាមហាសន្និបាតសម្រាប់ពលករ ដូច្នេះនឹងមានការសម្រេចចិត្តសំខាន់ៗជាច្រើន ដើម្បីបន្តការច្នៃប្រឌិតខ្លឹមសារនៃវិធីសាស្រ្តប្រតិបត្តិការឱ្យសមស្របនឹងស្ថានភាពថ្មី ជាពិសេសការសម្រេចចិត្តកាន់តែប្រសើរឡើងក្នុងការថែទាំ និងជាតំណាងការពារសិទ្ធិ ផលប្រយោជន៍ស្របច្បាប់សម្រាប់ពលករ”។

ទាក់ទងនឹងការកសាងទំនាក់ទំនងការងារប្រកបដោយសុខដុមរមនា និងស្ថិរភាពនៅសហគ្រាស រក្សាស្ថិរភាពការងារ ប្រាក់ឈ្នួល ប្រាក់ចំណូល និងធានាលក្ខខណ្ឌការងារ លោក Hoang Dinh Trung ប្រធានសហព័ន្ធពលករខេត្ត Nam Dinh ជឿជាក់ថា មហាសន្និបាតនឹងមានដំណោះស្រាយដើម្បីកសាងក្រុមកម្មាភិបាលសហជីពមូលដ្ឋានដែលមានជំនាញវិជ្ជាជីវៈ ក្នុងការដោះស្រាយទំនាក់ទំនងការងារ បំពេញតម្រូវការអភិវឌ្ឍន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ