ការរអិលបាក់ដីនៅចិន៖បរិមាណមនុស្សត្រូវបាត់ខ្លួនកើនឡើងយ៉ាងខ្លាំង

(VOVWORLD) - បរិមាណមនុស្សដែលត្រូវបញ្ចុះនិងបាត់ខ្លួនក្នុងករណីរអិលបាក់ដី គួរឲ្យរន្ធត់ ដែលកើតមានឡើងនាព្រឹកថ្ងៃទី២៤ មិថុនា នៅស្រុក Maoxian ខេត្ត Sichuan របស់ចិន បន្តកើនឡើងយ៉ាងខ្លាំងហើយឡើងដល់ទៅ១៤១នាក់។
ការរអិលបាក់ដីនៅចិន៖បរិមាណមនុស្សត្រូវបាត់ខ្លួនកើនឡើងយ៉ាងខ្លាំង - ảnh 1 កន្លែងកើតហេតុនៃការរអិលបាក់ដី (រូបថត៖Xinhua/TTXVN)

(VOVworld) - បរិមាណមនុស្សដែលត្រូវបញ្ចុះនិងបាត់ខ្លួនក្នុងករណីរអិលបាក់ដី គួរឲ្យរន្ធត់ ដែលកើតមានឡើងនាព្រឹកថ្ងៃទី២៤ មិថុនា នៅស្រុក Maoxian ខេត្ត Sichuan របស់ចិន បន្តកើនឡើងយ៉ាងខ្លាំងហើយឡើងដល់ទៅ១៤១នាក់។តាមទី ភ្នាក់ងារសារព័ត៌មាន Xinhua ថា បុគ្គលិកជួយសង្គ្រោះជាង៥០០នាក់ត្រូវបាន បញ្ជូនទៅកាន់តំបន់នេះ ដើម្បីរៀបចំការរុករកមនុស្សត្រូវបាត់ខ្លួនដោយមានការ ជួយឧបត្ថម្ភរបស់មធ្យោបាយម៉ាស៊ីន។ការរអិលបាក់ដីនៅខេត្ត Sichuan ជាផល វិបាកមួយក្នុងចំណោមផលវិបាកនៃស្ថានការណ៍ភ្លៀងធ្លាក់ខ្លាំងក្នុងអំឡុងប៉ុន្មានថ្ងៃកន្លងទៅនៅតំបន់ជាច្រើនរបស់ចិន។តាមមជ្ឈដ្ឋានមន្ត្រីតំបន់ថា នេះជាករណី រអិលបាក់ដីដ៏ធ្ងន់ធ្ងរបំផុតនៅទីនេះ ចាប់ពីសោកនាដ្ឋកម្មរញ្ជួយដីកាលពីឆ្នាំ ២០០៨មក ដែលបណ្ដាលឲ្យមនុស្សចំនួន៨៧ពានក់នាក់ត្រូវស្លាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ