ការលំបាកថ្មីក្នុងដំណើរការសន្តិភាពនៅមជ្ឈឹមបូរព៍ារ

ការលំបាកថ្មីក្នុងដំណើរការសន្តិភាពនៅមជ្ឈឹមបូរព៍ារ - ảnh 1
ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas (Image: Vietnamplus)

(VOVworld) – នាថ្ងៃទី ១៣ វិច្ឆិកា ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas
បានប្រកាសថា៖ ក្រុមចរចារនៃប្រទេសនេះបានលាសែងពីដំណែង ដោយមិន
ទទួលបានការបោះជំហានណាមួយឡើយក្នុងបណ្ដាការចរចារសន្និភាពជាមួយ
អ៊ីស្រាអែល។ លោក Abbas បានចាត់ទុកថា៖ ដោយមិនអើពើដល់បញ្ហានេះ បណ្ដាការចរចារនៅតែបន្ត ហើយលើកច្បាស់ថា៖ ភាគីទាំង ២ ត្រូវមានរយៈ
ពេល ១ សប្តាហ៍ដើម្បី ស្តារការចរចារសន្តិភាពពោលខាងលើឡើងវិញ។ នាថ្ងៃដ៏ដែលប្រធានក្រុមចរចាររបស់ប៉ាឡេស្ទីន លោក Saeb Erekat  បានឲ្យ
ដឹងថា៖ ការចរចារជាមួយ អ៊ីស្រាអែលត្រូវបានផ្អាកនាសប្តាហ៍កន្លងទៅ បន្ទាប់ពី
 រដ្ឋអំណាច Tel Aviv បានប្រកាសផែនការកសាងទីប្រជុំជនសំរាប់ជនហ្ស៊ីបក្នុង
តំបន់ទន្ទ្រានកាន់កាបរបស់ប៉ាឡេស្ទីន។ កាយវិការនេះបានរារាំងដំណើរសន្តិភាព
រវាងប៉ាឡេស្ទីនិងអ៊ីស្រាអែលដែលត្រូវបានចាប់ផ្តើមឡើងវិញនាខែកក្កដាកន្លងមក
។ មុននោះ នាថ្ងៃទី ១២ វិច្ឆិកា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានសង្កត់ធ្ងន់ទៅលើការសម្រចចិត្តលុបចោលនិងវាយតំលៃឡើងវិញផែនការ
កសាងទីប្រជុំជនពោលខាងលើដោយសារប្រទេសនេះមិនចង់ប្រឈមមុខនឹង
ការប្រឆាំងជំទាស់នៃសហគមន៍អន្តរជាតិនោះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ