ការវាយប្រកហារដោយគ្រាប់បែកនៅអាហ្គានីស្ថានបណ្ដាលឲ្យមនុស្សជាច្រើននាក់ស្លាប់និងរងរបួស

ការវាយប្រកហារដោយគ្រាប់បែកនៅអាហ្គានីស្ថានបណ្ដាលឲ្យមនុស្សជាច្រើននាក់ស្លាប់និងរងរបួស - ảnh 1
ប៉ូលីសនិងសមត្ថកិច្ចមានវត្តមានក្រោយពីព្រះវិហារត្រូវបានវាយប្រហារ (រូបថត៖AP)

(VOVworld) - មនុស្សយ៉ាងហោចណាស់៣នាក់បានស្លាប់និង៥៥នាក់ទៀតរងរបួស
ក្នុងការវាយប្រហារដោយគ្រាប់បែកនាថ្ងៃទី១០ មិថុនា នៅព្រះវិហារអ៊ីស្លាមមួយនៅ
ខេត្ត Nangarhar ប៉ែកខាងកើតប្រទេសអាហ្គានីស្ថាន។នៅពេលវេលាកើតមានឡើង
ការវាយប្រហារនេះ មានអ៊ីស្លាមសាសនិករាប់រយនាក់កំពុងបួងសួងនៅក្នុងព្រះ
វិហារនេះ។នាបច្ចុប្បន្នមិនទាន់មានក្រុមណាដែលទទួលស្គាល់ នៅពីក្រោយរឿង
ហេតុពោលខាងលើនៅឡើយ។អស្ថិរភាពបានកើនឡើងនៅអាហ្គានីស្ថានគិតតាំង
ពីចុងឆ្នាំ២០១៤មក ក្រោយពីកងកម្លាំងជួយឧបត្ថម្ភសន្តិ សុខអន្តរជាតិដឹកនាំដោយ
អាមេរិកនិងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បញ្ចប់បេសកកម្ម
ប្រយុទ្ធនៅទីនេះ ហើយគ្រាន់តែរក្សាទាហានចំនួន១៣ ពាន់នាក់ស្នាក់នៅប្រទេស
នេះដើម្បីជួយឧបត្ថម្ភហ្វឹកហ្វឺនកងកម្លាំងសន្តិសុខ អាហ្គានីស្ថានប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ