ការវាយប្រហារដោយគ្រាប់បែកនៅ Kabul អាហ្គានីស្ថាន ធ្វើឲ្យមនុស្សជា ច្រើនស្លាប់និងរងរបួស

(VOVWORLD) - នាថ្ងៃទី ២ មិនា ក្រសួងមហាផ្ទៃអាហ្គានីស្ថានបានឲ្យដឹងថា៖ ការផ្ទុះដោយគ្រាប់បែកទ្រង់ទ្រាយធំបានកើតមានឡើងនាព្រឹកថ្ងៃដដែលនៅរដ្ឋធានី Kabul ធ្វើឲ្យកុមារម្នាក់ស្លាប់និងមនុស្សចំនួន ៦ នាក់ទៀតរងរបួស។ 

(VOVworld) - នាថ្ងៃទី ២ មិនា ក្រសួងមហាផ្ទៃអាហ្គានីស្ថានបានឲ្យដឹងថា៖ ការផ្ទុះដោយគ្រាប់បែកទ្រង់ទ្រាយធំបានកើតមានឡើងនាព្រឹកថ្ងៃដដែលនៅរដ្ឋ ធានី Kabul ធ្វើឲ្យកុមារម្នាក់ស្លាប់និងមនុស្សចំនួន ៦ នាក់ទៀតរងរបួស។ នេះជាការវាយប្រហារដោយគ្រាប់បែកតម្រង់ទៅលើរថយន្តនៃអ្នកម៉ៅការបរ ទេសនៅតំបន់ឈូងសមុទ្រ Qabil។ ប៉ូលីសកំពុងធ្វើស៊ើបអង្គេតមូលហេតុនៃ រឿងហេតុនេះ។ នេះគឺជាការវាយប្រហារថ្មីបំផុតដែលបានកើតមានឡើងនៅ រដ្ឋ ធានី Kabul  ក្នុងកាលៈទេសៈ កំលាំងតាលីបង់និងអង្គការរដ្ឋឥស្លាមស្វ័យ ប្រកាស (IS) កំពុងបើកទូលាយសកម្មភាពនៅទីក្រុងនេះ។ រឿងហេតុនេះកើត មានឡើងក្រោយរយៈប៉ុន្មាថ្ងៃប្រធានាធិបតីអាហ្គានីស្ថាន លោក Ashraf Ghani បានប្រកាសផែនការចរចាសន្តិភាពជាមួយតាលីបង់ ក្នុងនោះ រួមមានការផ្តើមគំនិតទទួលស្គាល់កំលាំងនេះដូចគណបក្សនយោបាយមួយ។ ប៉ុន្តែ Kabul នៅស្ថិតក្នុងកំរិតប្រកាសអាសន្នខ្ពស់ដោយសារអំពើហឹង្សាកើនឡើង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ