ការវាយប្រហារដោយគ្រាប់បែកនៅប៉ាគីស្ថានបណ្ដាលឲ្យមនុស្សជាច្រើនស្លាប់និងរងរបួស

ការវាយប្រហារដោយគ្រាប់បែកនៅប៉ាគីស្ថានបណ្ដាលឲ្យមនុស្សជាច្រើនស្លាប់និងរងរបួស - ảnh 1
កន្លែងកើតហេតុនៃការវាយប្រហារដោយគ្រាប់បែក (រូបថត៖AFP)

(VOVworld) - មនុស្សយ៉ាងហោចណាស់១២នាក់បានស្លាប់និង៥០នាក់ទៀតត្រូវរង
របួសនៅពេលគ្រាប់បែកមួយផ្ទុះនៅស្រុក Kurram ស្ថិតនៅតំបន់ពាយ័ព្យប៉ាគីស្ថាន
ដែលជាប់ព្រំដែនជាមួយអាហ្គានីស្ថាន។នាបច្ចុប្បន្នមិនទាន់មានអង្គការណាទទួល
ស្គាល់ថា បានអនុវត្តន៍ការវាយប្រហារនេះនៅឡើយ។Kurram ជាតំបន់មួយក្នុង
ចំណោមតំបន់ពាក់កណ្ដាលស្វយ័តទាំង៧ដែលជាកន្លែងប្រមូលផ្ដុំកុលសម្ព័ន្ធនានា
នៅប៉ាគីស្ថាន។នេះជាតំបន់ដែលជំលោះសាសនាកើតមានឡើងជាប្រចាំរវាង
មនុស្សអ៊ីស្លាមនិកាយ Sunni និង Shiites៕

ប្រតិកម្មទៅវិញ

ផ្សេងៗ