ការវាយប្រហារដោយគ្រាប់បែកនៅមណ្ឌលអង្គទូតនៅក្រុង Kabul បណ្ដាលឲ្យមនុស្សចំនួន៩០នាក់ត្រូវស្លាប់

(VOVWORLD) - រដ្ឋាភិបាលអាហ្គានីស្ថានឲ្យដឹងថា មនុស្សចំនួន៩០ នាក់ត្រូវស្លាប់ និង៤០០នាក់ទៀតរងរបួសក្នុងករណីវាយប្រហារដោយរថយន្តគ្រាប់បែកនាថ្ងៃទី៣១ ឧសភា នៅមណ្ឌលអង្គទូតនិងស្ថាប័នរដ្ឋាភិបាលនៅរដ្ឋធានី Kabul។
ការវាយប្រហារដោយគ្រាប់បែកនៅមណ្ឌលអង្គទូតនៅក្រុង Kabul បណ្ដាលឲ្យមនុស្សចំនួន៩០នាក់ត្រូវស្លាប់ - ảnh 1 កម្លាំងសន្តិសុខបំពេញភារកិច្ចនៅកន្លែងកើតហេតុករណីវាយប្រហារដោយគ្រាប់បែកនៅទីក្រុង Kabul (រូបថត៖AFP/TTXVN)

(VOVworld) - រដ្ឋាភិបាលអាហ្គានីស្ថានឲ្យដឹងថា មនុស្សចំនួន៩០នាក់ត្រូវស្លាប់ និង៤០០នាក់ទៀតរងរបួសក្នុងករណីវាយប្រហារដោយរថយន្តគ្រាប់បែកនាថ្ងៃទី៣១ ឧសភា នៅមណ្ឌលអង្គទូតនិងស្ថាប័នរដ្ឋាភិបាលនៅរដ្ឋធានី Kabul។ក្រសួង ការបរទេសអាមេរិកបញ្ជាក់ថា ក្នុងចំណោមជន រងរបួសមានប្រជាពលរដ្ឋអាមេរិក ចំនួន១១នាក់ដែលកំពុងធ្វើការសំរាប់អ្នកម៉ៅការអាហ្គានីស្ថាន។អគ្គលេខាធិការ អ.ស.បលោក Antonio Guterres បានថ្កោលទោសយ៉ាងខ្លាំងក្លានូវករណីវាយ ប្រហារដោយគ្រាប់បែកនេះ។ថ្លែងមតិនៅសន្និសីទកាសែតប្រចាំថ្ងៃ អ្នកនាំពាក្យ របស់លោក Guterres បានឲ្យដឹងថា លោកអគ្គលេខាធិការអ.ស.បសំដែងកំហឹង ចំពោះករណីភេរវកម្មពោលខាងលើ ព្រមទាំងសង្កត់ធ្ងន់លើភាពចាំបាច់នៃកិច្ច សហការក្នុងការប្រយុទ្ធប្រឆាំងនឹងលទ្ធិភេរវកម្មនិងអំពើហឹង្សាជ្រុលនិយម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ