ការវាយប្រហារដោយគ្រាប់បែកនៅអ៊ីរ៉ាក់បង្កការស្លាប់និងរងរបួសជាច្រើន

ការវាយប្រហារដោយគ្រាប់បែកនៅអ៊ីរ៉ាក់បង្កការស្លាប់និងរងរបួសជាច្រើន - ảnh 1
ជនសកម្មប្រយុទ្ធនៅទីក្រុង Kirkuk ភាគខាងជើងប្រទេសអ៊ីរ៉ាក៉
(រូបថតៈ Reuters)


(VOVworld)-តាមប្រភពព័ត៌មានសុខាភិបាលនិងប៉ូលីសអ៊ីរ៉ាក់ថា យ៉ាងហោច
ណាស់មានមនុស្សចំនួន​៣៧នាក់ត្រូវស្លាប់ និង៩២នាក់ផ្សេងទៀតរងរបួសក្នុង បណ្តាការវាយប្រហារដោយគ្រាប់បែកនៅខ័ណ្ឌ Sadr City ភាគខាងកើតទីក្រុង
Baghdad នាថ្ងៃទី៤ធ្នូ។ក្នុងថ្ងៃដដែល គ្រាប់បែកបានផ្ទុៈឡើងនៅខ័ណ្ឌ Karrada បណ្តាលឲ្យជនស៊ីវិល១នាក់ត្រូវស្លាប់និងបីនាក់ទៀតរងរបួស។ ជាងនេះទៅ
ទៀត មានមនុស្សចំនួន១៥នាក់ត្រូវស្លាប់និង២០នាក់ផ្សេងទៀតរងរបួសក្នុង
ការវាយ ប្រហារអត្តឃាតនៅទីក្រុង Kirkuk ភាគខាងជើងប្រទេសអ៊ីរ៉ាក៉៕

ប្រតិកម្មទៅវិញ

ផ្សេងៗ