ការវាយប្រហារដោយគ្រាប់បែករបស់ IS ធ្វើឲ្យមនុស្សជាច្រើននាក់ត្រូវស្លាប់ និងរងរបួសនៅអ៊ីរ៉ាក់


ការវាយប្រហារដោយគ្រាប់បែករបស់ IS ធ្វើឲ្យមនុស្សជាច្រើននាក់ត្រូវស្លាប់ និងរងរបួសនៅអ៊ីរ៉ាក់ - ảnh 1
ការវាយប្រហារដោយគ្រាប់បែករបស់ IS ធ្វើឲ្យមនុស្សជាច្រើននាក់ត្រូវស្លាប់ និងរងរបួសនៅអ៊ីរ៉ាក់ (Image: VNA)

(VOVworld) – នាថ្ងៃទី ២៥ កុម្ភៈ មជ្ឈដ្ឋានមន្ត្រីសន្តិសុខអ៊ីរ៉ាក់បានឲ្យដឹងថា៖
មនុស្សយ៉ាងហោចណាស់ចំនួន ១៥ នាក់ត្រូវស្លាប់និងរាប់សិបនាក់រងរបួស
ក្នុងការវាយប្រហារដោយគ្រាប់បែកជាបន្តបន្ទាប់នៅរដ្ឋធានី Baghdad។ តាម
 ប៉ូលីស្តតំបន់បានឲ្យដឹងថា៖ មុខសញ្ញាវាយប្រហារអត្តឃាតមួយរូបបានដំណើរ
ការវាយប្រហារនេះទៅលើវិហារមួយរបស់ជនឥស្លាមនិកាយ Shiite។ ក្នុងពេល
 នោះ ភេរវករមួយនាក់ក៏បានវាយប្រហារអត្តឃាតដោយគ្រាប់បែកទៅលើប៉ុស្ត
ន៍ត្រួតពិនិត្យសន្តិសុខមួយនៅខ័ណ្ឌ Shula ដែលមានជនឥស្លាម Shitte រស់នៅ
ជាច្រើន។ អង្គការរដ្ឋឥស្លាមស្វ័យប្រកាស  (IS) ទទួលស្គាល់ឈរនៅខាងក្រោយ
 បណ្ដាការវាយប្រហារដ៏បង្ហូរឈាមពោលខាងលើ។  នាថ្ងៃដដែល រុស្ស៊ីបាន
អះអាងថា៖ គេទទួលវីដេអ៊ូមួយដែលថតរូបភាពនៃឃ្លាំងអាវុធគីមីរបស់ IS មួយ
 នៅអ៊ីរ៉ាក់។ អង្គការនេះបានប្រើប្រាស់អាវុធគីមីសំដៅវាយប្រហារទៅលើកំលាំង
សន្តិសុខនិងជនស៊ីវិលអ៊ីរ៉ាក់៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ