ការវាយប្រហារដោយផ្ទួនៗគ្នានៅភាគខាងត្បូងប្រទេសថៃ

(VOVworld)-នាយប់ថ្ងៃទី១៩មេសា ខេត្តចំនួន៣នៅភាគខាងត្បូងប្រទេសថៃគឺ​
 Pattani, Narathiwat និង Songkla បានកើតមានឡើងការវាយប្រហារដោយផ្ទួនៗ
គ្នាចំនួន១៣លើក ហើយឧក្រិដ្ឋជនត្រូវបានចាត់ទុកជាជនឥស្លាមជ្រុលនិយម។
 បញ្ជាការដ្ឋានបណ្តាយុទ្ធនាការសន្តិសុខក្នុងស្រុកថៃបានឲ្យដឹងថា ការវាយប្រហារ
ពោលខាងលើ ភាគច្រើនជាការបោកគ្រាប់បែកបណ្តាលឱ្យមានអ្នកស្លាប់និង
របួស។ មុននោះ ក្នុងពីរថ្ងៃគឺថ្ងៃទី៦និងទី៧មេសា នៅភាគខាងត្បូងប្រទេសនេះ
ក៏កើតមាន ឡើងការផ្ទុះគ្រាប់បែកនិងការបំផ្លិចបំផ្លាញ់ដែលមានការត្រៀមជាមុន។
រាល់ការវាយប្រហារ ពោលខាងលើបានកើតឡើងក្នុងកាលៈទេសៈដែលពួកឧទ្ទាម
ឥស្លាមបានប្រកាស នាពេលថ្មីៗនេះថា នឹងជម្រុញសកម្មភាពរបស់ខ្លួន ដើម្បីឈាន
ដល់គោលដៅប្រ កាសឯករាជ្យ ព្រមទាំងលុបចោលផែនការបង្កើតតំបន់សុវត្ថិភាព
ដែលរដ្ឋអំណាច កណ្តាលបាំងកកទើបនឹងប្រកាសនៅបណ្តាខេត្តភាគខាងត្បូង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ