ការវាយប្រហារតាមផ្លូវអាកាសបន្តកើតមានឡើងនៅតំបន់ដែលពួកជ្រុល និយមទន្ទ្រានកាន់កាប់នៅទីក្រុង Aleppo

ការវាយប្រហារតាមផ្លូវអាកាសបន្តកើតមានឡើងនៅតំបន់ដែលពួកជ្រុល និយមទន្ទ្រានកាន់កាប់នៅទីក្រុង Aleppo  - ảnh 1
ការវាយប្រហារតាមផ្លូវអាកាសបន្តកើតមានឡើងនៅតំបន់ដែលពួកជ្រុល និយមទន្ទ្រានកាន់កាប់នៅទីក្រុង Aleppo (VNA)


(VOVworld) – នាថ្ងៃទី ១៥ វិច្ឆិកា បណ្ដាយន្តហោះចំបាំងរបស់រុស្ស៊ីនិងស៊ីរីបាន
 បន្តដំណើរការវាយប្រហារទៅលើទីតាំងរបស់ពួកជ្រុលនិយមនៅទីក្រុង Aleppo
 ប៉ែកខាងកើតស៊ីរីក្រោយរយៈពេល ៣ សប្តាហ៍ផ្អាកជាបណ្តោះអាសន្ន។ កាណាល់
ទូរទេស្សន៍ជាតិស៊ីរីបានផ្សាយព័ត៌មានថា៖ កងកំលាំងជើងអាកាស រដ្ឋាភិបាល
បានចូលរួមវាយប្រហារទៅលើមូលដ្ឋានភេរវកម្មនៅទីក្រុង Aleppo ក្នុងពេលនោះ
 រុស្ស៊ីបានប្រកាសដំណើរយុទ្ធនាការវាយប្រហារតាមផ្លូវអាកាស ដោយទ្រង់ទ្រាយ
ធំទៅលើទីតាំងរបស់អង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) និង ក្រុមជ្រុលនិយម
Jabhat al-Nursa នៅស៊ីរី។ នាថ្ងៃដដែល គណៈកម្មាធិការសិទ្ធិ មនុស្ស អ.ស.ប.
បានអនុម័តលើពង្រាងសេចក្តីសម្រេចចិត្តដែលថ្កោលទោស យ៉ាងខ្លាំងការ
បង្កើនការវាយប្រហារតាមផ្លូវអាកាសនៅទីក្រុង​ Aleppo ព្រមទាំង អំពាវនាវ
អនុវត្តបទឈប់បាញ់មួយសំដៅបើកចេញឲ្យវិធានការណ៍នយោបាយ
ដោះស្រាយជំលោះនៅស៊ីរី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ