ការវិវត្តន៍នៃជំងឺ COVID-19 នៅប្រទេសជាច្រើនលើពិភពលោក

(VOVWORLD) - គិតត្រឹមថ្ងៃទី ២២ ខែឧសភា ពោលគឺអស់រយៈពេល ៣៦ ថ្ងៃជាប់ៗគ្នា ប្រទេសវៀតណាមគ្មានករណីឆ្លងជំងឺ Covid-19 ថ្មីណាមួយនៅក្នុងសហគមន៍ទេ។ នាបច្ចុប្បន្ននេះមានមនុស្សជិត ១៥.០០០ នាក់ត្រូវបានដាក់នៅដាច់ដោយឡែកដើម្បីទប់ស្កាត់ជំងឺរាតត្បតផងដែរ ។
ការវិវត្តន៍នៃជំងឺ COVID-19 នៅប្រទេសជាច្រើនលើពិភពលោក - ảnh 1 បុគ្គលិកពេទ្យបញ្ជូនអ្នកជម្ងឺ COVID-១៩ ទៅមណ្ឌលសុខភាព Maimonides  រដ្ឋញូវយ៉ក សហរដ្ឋអាមេរិក (រូបថត៖ THX / TTXVN)

ទន្ទឹមនឹងនេះដែរ ករណីឆ្លងជំងឺ Covid-19 នៅទូទាំងពិភពលោកបានកើនឡើងដល់ ៥.១៨៩.៤៨៨ ករណី។ សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលមានករណីឆ្លងជំងឺច្រើនជាងគេ ដែលមានអ្នកឆ្លងចំនួន ១.៦២០.៧៦៧ នាក់។ នៅប្រទេសចិន គណៈកម្មាធិការសុខាភិបាលជាតិ (NHC) កាលពីថ្ងៃទី ២២ ខែឧសភាបានឲ្យដឹងថាបានទទួលសេចក្តីជូនដំណឹងអំពីករណីឆ្លងថ្មីចំនួន ៤ ថែមទៀតនៅចិនដីគោកក្នុងថ្ងៃទី ២១ ខែឧសភា ដែលក្នុងនោះមាន ២ ករណីដែលមកពីបរទេស ហើយពួកគេកំពុងស្នាក់នៅខេត្ត Sichuan ។

រីឯអ្នកឆ្លងជំងឺចំនួន២ទៀតត្រូវបានកត់ត្រាឆ្លងជំងឺនៅខេត្ត Jilin ។ ក្នុងពេលនោះដែរ នាថ្ងៃទី ២១ ខែឧសភាក្រសួងសុខាភិបាលសិង្ហបុរីបានកត់ត្រាអ្នកឆ្លងជម្ងឺថ្មីចំនួន ៤៤៨ ទៀត ក្នុងនោះពុំមានករណីជាជនបរទេសណាមួយចូលមកប្រតេសនេះឡើយ ដែលធ្វើឱ្យចំនួនករណីឆ្លងជំងឺ Covid-19 សរុបកើនឡើងដល់ ២៩.៨១២ ករណីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ