ការវវិត្តន៍នៃជំងឺឆ្លង Covid-19 លើពិភពលោក

(VOVWORLD) - គិតដល់ត្រឹមវេលាម៉ោង៦ព្រឹកថ្ងៃទី១០ មេសា វៀតណាមមិនកត់ត្រា ករណីថ្មីឆ្លង Covid-19 ណាមួយឡើយ។ ចំនួនអ្នកឆ្លងនៅតែមាន២៥៥ នាក់។ ក្នុងថ្ងៃនេះដែរ គ្រោងនឹងមានអ្នកជំងឺ១៤នាក់ទៀតត្រូវបានប្រកាសជាសះ ស្បើយ។

ក្នុងពេលជាមួយគ្នានោះ ពិភពលោកបានកត់ត្រាករណីឆ្លងជំងឺ Covid-19 ឡើងដល់ទៅ ១.៦០២.៦៩១ ករណី ក្នុងនោះមានករណីស្លាប់ចំនួន ៩៥.៦៥៧ ករណី។ នាបច្ចុប្បន្ន សហរដ្ឋអាមេរិកជាប្រទេសដែលមាន បរិមាណករណីឆ្លងច្រើនបំផុតដោយមាន ៤៦៨.២៨៦ ករណី ខណៈដែល អ៊ីតាលីជាប្រទេសដែលមានបរិមាណករណីស្លាប់ច្រើនបំផុតដោយមាន ១៨.២៧៩ករណី។

        នាបច្ចុប្បន្ន បរិមាណករណីឆ្លងនៅអឺរ៉ុប ស្រូបយកពាក់កណ្ដាលនៃ បរិមាណករណីឆ្លងសរុបទូទាំងពិភពលោក។ បន្ទាប់ពីអ៊ីតាលី អេស្ប៉ាញ់និង បារាំងជាប្រទេសដែលមានបរិមាណករណីស្លាប់ច្រើនទី២ និងទី៣នៅទ្វីបនេះ។ កាលពីយប់ថ្ងៃទី៩ មេសា រដ្ឋមន្រ្តីហិរញ្ញវត្ថុនៃបណ្ដាប្រទេសអឺរ៉ុបបាន ឯកភាពផ្ដល់កញ្ចប់ថវិកាចំនួន៥០០ពាន់លានអឺរ៉ូ (ស្មើនឹង៥៤៦ពាន់លាន ដុល្លាអាមេរិក) ដើម្បីជួយឧបត្ថម្ភដល់ប្រទេសនានាដែលរងផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរបំផុតដោយសារជំងឺឆ្លង។

        ចំណែឯនៅប្រទេសចិនវិញ ក្នុងថ្ងៃទី១០ មេសា ប្រទេសនេះបានកត់ ត្រាករណីឆ្លងចំនួន៤២ករណីនៅចិនដីគោក ក្នុងនោះមាន៣៨ករណីមកពីបរទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ