ក្រសួងការបរទេស៖ ជនបរទេសនៅវៀតណាម​ក៏ត្រូវ​បាន​ប្រព្រឹត្តិដូច​ជាពលរដ្ឋវៀតណាម ក្នុងគោលនយោបាយប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ផងដែរ

(VOVWORLD) - វៀតណាមតែងតែបង្កលក្ខណៈងាយស្រួលសម្រាប់ជនបរទេស ក្នុងការទទួលបានការថែទាំ និងព្យាបាលខុសាភិបាល ក៏ដូចជាទទួលបានការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩។
ក្រសួងការបរទេស៖ ជនបរទេសនៅវៀតណាម​ក៏ត្រូវ​បាន​ប្រព្រឹត្តិដូច​ជាពលរដ្ឋវៀតណាម ក្នុងគោលនយោបាយប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ផងដែរ - ảnh 1អ្នកយកព័ត៌មានបរទេសម្នាក់ត្រូវបានចាក់វ៉ាក់សាំងបង្ការកូវីដ -១៩ នៅវៀតណាម (រូបថត៖ suckhoedoisong.vn)

នារសៀលថ្ងៃទី ១៩ ខែសីហា នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំតាមប្រព័ន្ធវីដេអូនោះ អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang បានអះអាងថាវៀតណាមតែងតែបង្កលក្ខណៈងាយស្រួលសម្រាប់ជនបរទេស ក្នុងការទទួលបានការថែទាំ និងព្យាបាលខុសាភិបាល ក៏ដូចជាទទួលបានការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ព្រមទាំងបង្កលក្ខណៈងាយស្រួលជាង សម្រាប់មុខសញ្ញា ដែលត្រូវបានអនុញ្ញាតឱ្យឆ្លងចូលវៀតណាម។ លោកស្រីបានឲ្យដឹងថា៖ “រដ្ឋាភិបាលវៀតណាមតែងតែយកចិត្តទុកដាក់ជួយឧបត្ថម្ភសម្រាប់ជនបរទេស ដែលកំពុងរស់នៅ និងធ្វើការនៅវៀតណាម ត្រូវបានធានាជីវភាពរស់នៅប្រក្រតីប្រកបដោយសុវត្ថិភាព ហើយទទួលបានការព្យាបាលសុខាភិបាលក្នុងករណីឆ្លងជំងឺ។ ក្នុងបរិបទជំងឺរាតត្បាតនោះ ការចាក់វាក់សាំងលើជនបរទេស គឺជាផ្នែកមួយនៃដំណើរការទទួលបានភាពសាំសហគមន៍។ នាពេលថ្មីៗនេះ លោកនាយករដ្ឋមន្រ្តីបានណែនាំដល់ក្រសួងសុខាភិបាលឱ្យចាក់វ៉ាក់សាំងលើ មនុស្សដោយមិនប្រកាន់សញ្ជាតិ និងទីកន្លែងស្នាក់នៅឡើយ”។

ទាក់ទងនឹងគោលការណ៍ធ្វើចត្តាឡីស័កថ្មីចំពោះអ្នកឆ្លងចូលប្រទេសនោះ លោកស្រី Pham Thu Hang បានឲ្យដឹងថា៖ “ក្រសួងការបរទេសបានសម្របសម្រួលជាមួយក្រសួងសុខាភិបាលដើម្បីចេញសេចក្តីណែនាំបណ្តោះអាសន្នស្តីពីការត្រួតពិនិត្យលើការទទួលស្គាល់វិញ្ញាបនបត្រចាក់វ៉ាក់សាំង និងបញ្ជាក់ពីការជាសះស្បើយពីជំងឺកូវីដ -១៩ របស់ជនបរទេស ក្នុងនោះទទួលស្គាល់វិញ្ញាបនប័ត្រទទួលបានការចាក់វ៉ាក់សាំង និងវិញ្ញាបនប័ត្របញ្ជាក់ជាសះស្បើយពីជំងឺ ដែលត្រូវបានបញ្ជូនតាមផ្លូវការទូត របស់ប្រទេស និងតំបន់ដែនដីចំនួន ៤៤។ បញ្ជីនេះត្រូវបានធ្វើបច្ចុប្បន្នភាពជាប្រចាំនៅគេហទំព័រច្រកទ្វារអេឡិចត្រនិកស្ដីពីការងារកុងស៊ុលរបស់ក្រសួងការបរទេសផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ