ក្រសួងការបរទេសចិនបានអះអាងថាមិនមានព័ត៌មានអំពីផែនការនៃជំនួប កំពូលរវាងអាមេរិកនិងចិន

(VOVWORLD) - ក្នុងបរិបទដែលភាពតានតឹងពាណិជ្ជកម្មកាន់តែកើនឡើងរវាងប្រទេសទាំងពីរនោះ ប្រធានាធិបតីអាមេរិកលោក Donald Trump បានថ្លែងទៅកាន់មជ្ឈដ្ឋានសារព័ត៌មានកាលពីថ្ងៃទី ១៤ ខែឧសភាថា លោកសង្ឃឹមនឹងជួបជាមួយប្រធានរដ្ឋចិនលោក Xi Jingpin និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅខែមិថុនាខាងមុខ ក្នុងឱកាសកិច្ចប្រជុំកំពូលនៃក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបលេចចេញជួរមុខលើពិភពលោក (G20) នៅប្រទេសជប៉ុន។

ក្រសួងការបរទេសចិនបានអះអាងថាមិនមានព័ត៌មានអំពីផែនការនៃជំនួប កំពូលរវាងអាមេរិកនិងចិន - ảnh 1 អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang 

នាថ្ងៃដដែលនោះ ក្នុងសន្និសីទកាសែតជាប្រចាំនៅទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បានឲ្យដឹងថា ថ្នាក់ដឹកនាំទាំងពីរនៅតែបន្តរក្សាការទាក់គ្នាតាមរយៈរូបភាពផ្សេងៗគ្នាជាច្រើន។  ប៉ុន្តែនៅពេលសួរថាតើប្រទេសចិនមានបំណងត្រៀមរៀបចំកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីអាមេរិកដែរឬទេ លោក Geng Shuang បានឲ្យដឹងថានាពេលបច្ចុប្បន្ននេះ "មិនទាន់មានព័ត៌មានណាមួយ" អំពីជំនួបកំពូលដែលអាចប្រព្រឹត្តទៅរវាងប្រធានរដ្ឋចិនលោក Xi Jingpin និងប្រធានាធិបតីអាមេរិកលោក  Donald Trump សំដៅបញ្ចៀសពីសង្គ្រាមពាណិជ្ជកម្មនៅឡើយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ