ក្រសួងការបរទេសវៀតណាមជូនដំណឹងពីសកម្មភាពការទូតនាដើមខែតុលា ២០១៣

             

ក្រសួងការបរទេសវៀតណាមជូនដំណឹងពីសកម្មភាពការទូតនាដើមខែតុលា ២០១៣ - ảnh 1
អ្នកនាំពាក្សក្រសួងការបរទេស វៀតណាមលោក Luong Thanh Nghi (រូបថត Internet)

Vovworld-ក្នុងសន្និសីទកាសែតនៃថ្ងៃទី៣តុលា​ អ្នកនាំពាក្សក្រសួងការបរទេស
វៀតណាមលោក Luong Thanh Nghi អោយដឹងថា៖នាថ្ងៃទី៧និងទី៨តុលា
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sangនឹងទៅចូលរួមសន្និសីទលើក
ទី២១បណ្តាថ្នាក់ដឹកនាំវេទិការសេដច្ឋកិច្ចតំបន់អាស៊ីប៉ាស៊ីហ្វិក(APEC ២១)នៅ
Baliឥណ្ឌូនេស៊ី។ពីថ្ងៃទី១៣ដល់ទី១៥តុលាខាងមុខនាយករដ្ឋមន្រ្តីចិនលោកLi
Ke Qiangនឹងមានដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម។លោក Luong Thanh Nghiគូសបញ្ជាក់ថា៖ “  នេះជាដំណើរទស្សនកិច្ចវៀតណាមជាលើកដំបូងរបស់ថ្នាក់
ដឹកនាំជាន់ខ្ពស់​ចិន តាំងពីពេលចិនមានថ្នាក់ដឹកនាំថ្មីមក។នេះជាដំណើរទស្សនកិច្ច
មានអត្ថន័យសំខាន់ក្នុងការ​បង្កើនពង្រឹងទំនុកទុកចិត្តខាងនយោបាយ​ព្រមទាំង
ជំរុញទំនាក់ទំនងសហប្រតិបត្តិការយុទ្ឋសាស្រ្តលើគ្រប់វិស័យរវាងប្រទេសទាំង២។  “
ក្នុងសន្និសីតកាសែតនវដែរលោក Luong Thanh Nghiបានឆ្លើយសំណួរស្តីពីទស្សនះ
របស់វៀតណាមទាក់ទិនដល់កាដែលរដ្ឋាភិបាលអាមេរិកផ្អាកសកម្មភាពមូយចំនួនកាល
ពីថ្ងៃទី១តុលាឆ្នាំ២០១៣លោក Luong Thanh Nghiអោយដឹងថា៖​​​“ ក្រោយពីរដ្ឋាភិបាល
អាមេរិកផ្អាកសកម្មភាពមូយចំនួន នោះសកម្មភាពសហប្រតិបត្តិការ​រវាងប្រទេសទាំង២
នៅមានភាពធម្មតាដដែល។យើង​ខ្ញមសង្ឃឹមថា៖នោះគ្រាន់តែជាសភាពការណ៍ជា
បណ្តោះអាសន្ននិងមិនជះឥទ្ឋិពលដល់ទំនាក់ទំនងរវាងប្រទេសទាំង២ឡើយ។វៀតណាមក៍សង្ឃឹមដែរថា  សភាពការណ៍នៅអាមេរិកនឹងស្ថិរភាពយ៉ាងឆាប់៕ “

ប្រតិកម្មទៅវិញ

ផ្សេងៗ