ក្រសួងការពារជាតិអាមេរិកបញ្ជូនកងកម្លាំងឆ្មាំការពារជាតិ ចំនួន ៦ ២០០ នាក់ដើម្បីជួយប៉ូលីសសភា

(VOVWORLD) - បេសកកម្មរបស់កងកម្លាំងនេះ គឺជួយការពារអាគារសភា និងបរិវេណជុំវិញ រហូតដល់បញ្ចប់ពិធីធ្វើ សច្ចាប្រណិធាន ចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោត លោក Joe Biden នាថ្ងៃទី ២០ ខែមករាខាងមុខ។ 
ក្រសួងការពារជាតិអាមេរិកបញ្ជូនកងកម្លាំងឆ្មាំការពារជាតិ ចំនួន ៦ ២០០ នាក់ដើម្បីជួយប៉ូលីសសភា - ảnh 1បាតុកម្មហឹង្សានៅអគារសភាកាលពីថ្ងៃទី ៦ ខែមករា (រូបថត៖ TTXVN)

ក្រសួងការពារជាតិអាមេរិកបានបញ្ជូនទាហានប្រមាណ ៦ ២០០ នាក់ចំណុះ កងកម្លាំងឆ្មាំការពារជាតិមកពីរដ្ឋចំនួន ៦ នៅភាគឦសាន ដើម្បីជួយប៉ូលីសសភា រួមជាមួយទីភ្នាក់ងារនីតិប្រតិបត្តិផ្សេងទៀតនៅក្នុងទីក្រុងវ៉ាស៊ីនតោន ក្រោយពេលកើតមានបាតុកម្មហឹង្សានៅអគារសភាកាលពីថ្ងៃទី ៦ ខែមករា។ ពេលវេលាអាចអូសបន្លាយរហូតដល់ ៣០  ថ្ងៃ។ យោងតាមមន្រ្តីមួយរូប នៃក្រសួងការពារជាតិបានអោយដឹងថាបេសកកម្មរបស់កងកម្លាំងនេះ គឺជួយការពារអាគារសភា និងបរិវេណជុំវិញ រហូតដល់បញ្ចប់ពិធីធ្វើ សច្ចាប្រណិធាន ចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោត លោក Joe Biden នាថ្ងៃទី ២០ ខែមករាខាងមុខ។ អង្គភាពទាំងនេះនឹងទៅដល់ទីក្រុងវ៉ាស៊ីនតោននៅប៉ុន្មានថ្ងៃខាងមុខទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ