ក្រសួងធនធាននិងបរិស្ថានជំរុញកិច្ចសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិទទួលបន្ទុកការអភិរក្សធម្មជាតិ

(VOVWORLD) -  នៅរសៀលថ្ងៃទី ១៣ ខែកក្កដា រដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានលោក Tran Hong Ha បានពិភាក្សាតាម អ៊ិនធឺរណែតជាមួយលោក Marco Lambertini អគ្គនាយកអង្គការអន្តរ ជាតិទទួលបន្ទុកការអភិរក្សធម្មជាតិ (WWF) និងកម្មវិធីសហប្រតិ បត្តិការជាតិរវាងភាគីទាំងពីរ។

អគ្គនាយកនៃអង្គការ WWF បានវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលវៀតណាមដោយមានសកម្មភាពជាក់ស្តែងនិងការត្រួសត្រាយនៅក្នុងតំបន់ដែលមានគោលនយោបាយសម្រាប់ការអភិរក្សធម្មជាតិ និងជឿជាក់ថា វៀតណាមនឹងគាំទ្រគោលដៅរបស់អង្គការ WWF លើធម្មជាតិនិងបង្ហាញពីទស្សនៈរបស់ខ្លួនកាន់តែច្បាស់នៅឯកិច្ចប្រជុំកំពូលជីវៈចម្រុះ (COP 15) នាពេលខាងមុខ។

រដ្ឋមន្ត្រីលោក Tran Hong Ha ស្នើឲ្យ WWF ផ្ទេរនូវបទពិសោធនិងគំរូថ្មីទៅវៀតណាមដើម្បីចូលរួមចំណែកអភិរក្សជីវៈចម្រុះ។ យោងតាមរដ្ឋមន្ត្រី Tran Hong Ha បណ្តាប្រទេសដែលចូលរួមកិច្ចប្រជុំ COP15 ស្តីពីជីវៈចម្រុះនាពេលខាងមុខចាំបាច់ត្រូវធ្វើការគណនាបែបវិទ្យាសាស្ត្រ វិភាគតម្លៃនៃផលប្រយោជន៍យូរអង្វែងសម្រាប់ការធ្វើគោលនយោបាយ គំរូអភិវឌ្ឍន៍ បង្កើតតុល្យភាពផលប្រយោជន៍រវាងមនុស្សនិងធម្មជាតិ បន្ទាប់មកត្រូវបានអនុវត្តន៍នៅលើខ្នាតពិភពលោកក៏ដូចជានៅក្នុងតំបន់និងប្រទេសនីមួយៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ