ក្រសួងនគរបាលវៀតណាមនិងឡាវ ពង្រឹងកិច្ចសហប្រតិបត្តិការ

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅប្រទេសឡាវ នៅរសៀលថ្ងៃទី ២៩ ខែកញ្ញា នៅរដ្ឋធានីវៀងច័ន្ទ នាយឧត្តមសេនីយ៍ To Lam រដ្ឋមន្ត្រីក្រសួងនគរបាល វៀតណាម បានចូលជួបសម្តែងការគួរសមជាមួយអគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ លោក Thongloun Sisoulith និងនាយករដ្ឋមន្ត្រីរដ្ឋាភិបាលឡាវ លោក Sonexay Siphandone។

ក្រសួងនគរបាលវៀតណាមនិងឡាវ ពង្រឹងកិច្ចសហប្រតិបត្តិការ - ảnh 1នាយឧត្តមសេនីយ៍ To Lam រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម អញ្ជើញជួបពិភាក្សាការងារជាមួយអគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ លោក Thongloun Sisoulith (រូបថត៖ VOV- វៀងច័ន្ទ)

ក្នុងជំនួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ឡាវ លោករដ្ឋមន្ត្រី To Lam បានសង្កត់ធ្ងន់ថា ក្រសួងនគរបាលទាំងពីរ បន្តសហការគ្នាយ៉ាងជិតស្និទ្ធ និងជូនដំណឹងដល់គ្នាទៅវិញទៅមកទាន់ពេលវេលា រួមទាំងសហការប្រកបដោយប្រសិទ្ធភាព ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ   ដោយប្តេជ្ញាមិនអនុញ្ញាតឱ្យអង្គការ ឬ បុគ្គលឆ្លៀតយកប្រយោជន៍ពីទឹកដីនៃប្រទេសមួយដើម្បីប្រឆាំងនឹងប្រទេសមួយទៀត។

ក្នុងពិធីទទួលទាំងនោះ ថ្នាក់ដឹកនាំជាន់ខ្ពស់ឡាវសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងក្រសួងនគរបាលឡាវ និងក្រសួងនគរបាលវៀតណាមនឹងបន្តអភិវឌ្ឍន៍កាន់តែស៊ីជម្រៅ បម្រើភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងកិច្ចការបរទេសនៃប្រទេសនីមួយៗ។

ក្រសួងនគរបាលវៀតណាមនិងឡាវ ពង្រឹងកិច្ចសហប្រតិបត្តិការ - ảnh 2ទិដ្ឋភាពនៃជំនួបពិភាក្សា 

មុននោះ នាថ្ងៃដដែល គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងនគរបាលវៀតណាមដឹកនាំដោយលោករដ្ឋមន្ត្រី To Lam បានជួបពិភាក្សាជាមួយគណៈប្រតិភូជាន់ខ្ពស់ក្រសួងនគរបាលឡាវ ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី Vilay Lakhamphong។

នៅរសៀលថ្ងៃដដែល នៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ លោករដ្ឋមន្ត្រី To Lam បានចូលរួមពិធីសម្ពោធបណ្ឌិត្យសភានយោបាយនគរបាលឡាវ។ នេះជាអំណោយរបស់បក្ស រដ្ឋាភិបាល និងក្រសួងនគរបាលវៀតណាម ជូនចំពោះក្រសួងនគរបាលឡាវផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ