ក្រសួងសុខាភិបាល បង្កើនធនធានមនុស្ស​ដល់ផ្នែកសុខាភិបាល​ថ្នាក់មូលដ្ឋាន​ដើម្បី​ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩

(VOVWORLD) - រដ្ឋមន្ត្រីក្រសួងសុខាភិបាលក៏បានណែនាំដល់មន្ទីរពេទ្យថ្នាក់មជ្ឈឹមនានាត្រូវបញ្ជូនអ្នកជំនាញ ដែលមានបទពិសោធន៍ទៅកាន់ខេត្ត ក្រុង។
ក្រសួងសុខាភិបាល បង្កើនធនធានមនុស្ស​ដល់ផ្នែកសុខាភិបាល​ថ្នាក់មូលដ្ឋាន​ដើម្បី​ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ - ảnh 1រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម លោក Nguyen Thanh Long ដឹកនាំកិច្ចប្រជុំ (រូបថត៖ sggp.org.vn)

នារសៀលថ្ងៃទី ៦ ធ្នូ រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម លោក Nguyen Thanh Long បានដឹកនាំកិច្ចប្រជុំតាមអនឡាញជាមួយថ្នាក់ដឹកនាំខេត្ត ក្រុងនានា ដែលកំពុងផ្ទុះជំងឺរាតត្បាតកូវីដ ១៩ គឺទីក្រុង Can Tho ខេត្ត Tay Ninh ខេត្ត  Soc Trang ខេត្ត Ba Ria-Vung Tau  និងខេត្ត An Giang។

អញ្ជើញថ្លែងនៅទីនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Nguyen Thanh Long បានស្នើឱ្យនាយកដ្ឋានគ្រប់គ្រងការពិនិត្យ និងព្យាបាលជំងឺធ្វើការចាត់បញ្ជូនធនធានមនុស្សទៅកាន់ខេត្ត ក្រុងទាំងនេះឲ្យបានឆាប់ៗ ដើម្បីធានាការសម្របសម្រួលយ៉ាងជិតស្និទ្ធិជាមួយមូលដ្ឋានក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។ តាមនោះ មន្ទីរពេទ្យមួយចំនួននៅទីក្រុងហាណូយបានចាត់បញ្ជូនក្រុមកម្មាភិបាលសុខាភិបាលទៅជួយឧបត្ថម្ភខេត្ត ក្រុងទាំងនេះ។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលក៏បានណែនាំដល់មន្ទីរពេទ្យថ្នាក់មជ្ឈឹមនានាត្រូវបញ្ជូនអ្នកជំនាញ ដែលមានបទពិសោធន៍ទៅកាន់ខេត្ត ក្រុងទាំងនេះ ដើម្បីជួយព្យាបាលអ្នកជំងឺ ព្រមទាំងផ្ដោតសំខាន់លើការបើកវគ្គហ្វឺកហ្វឹន លើកកម្ពស់សមត្ថភាពព្យាបាលអ្នកជំងឺជូនបុគ្គលិកពេទ្យនៅហ្នឹងកន្លែងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ