ក្រសួងសុខាភិបាលទទួលវ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់ក្រុមហ៊ុន Astra Zeneca ចំនួន ១,២ លានដូសបន្ថែមទៀត

(VOVWORLD) - នេះគឺជាជើងវ៉ាក់សាំងទី ៩ ក្រោមកិច្ចសន្យាបញ្ជា ទិញវ៉ាក់សាំងចំនួន ៣០លានដូសរបស់ VNVC និង AstraZeneca ពីខែវិច្ឆិកាឆ្នាំ ២០២០។

ក្រសួងសុខាភិបាលទទួលវ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់ក្រុមហ៊ុន Astra Zeneca  ចំនួន ១,២ លានដូសបន្ថែមទៀត  - ảnh 1វ៉ាក់សាំង Astra Zeneca ចំនួន ១,២ លានដូសត្រូវបានផ្ទេរពីឃ្លាំងផ្ទុកត្រជាក់របស់ VNVC ទៅកន្លែងផ្ទុកវ៉ាក់សាំងរបស់ក្រសួងសុខាភិបាលនៅទីក្រុងហូជីមិញ ( ប្រភព៖ TTXVN)

នាព្រឹកថ្ងៃទី ២២ ខែសីហានៅទីក្រុងហូជីមិញ ក្រុមហ៊ុនភាគហ៊ុនវ៉ាក់សាំងវៀតណាម (VNVC) បានប្រគល់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់ក្រុមហ៊ុន Astra Zeneca ចំនួន ១,២ លានដូស ដល់ក្រសួងសុខាភិបាលវៀតណាម។ នេះគឺជាជើងវ៉ាក់សាំងទី ៩ ក្រោមកិច្ចសន្យាបញ្ជាទិញវ៉ាក់សាំងចំនួន ៣០លានដូសរបស់ VNVC និង AstraZeneca ពីខែវិច្ឆិកាឆ្នាំ ២០២០។

រហូតមកដល់ពេលនេះ វ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់ក្រុមហ៊ុន AstraZeneca សរុបចំនួនជិត ៧លានដូស ត្រូវបាន VNVC បញ្ចូនមកវៀតណាម។ វ៉ាក់សាំងជិត ៧ លានដូសត្រូវបាន VNVC បញ្ជូនដោយមិនគិតប្រាក់ចំណេញទៅក្រសួងសុខាភិបាល ដោយមានការសន្យាថា ប្រគល់ជូនយ៉ាងឆាប់រហ័ស ប្រកបដោយសុវត្ថិភាពនិងធានាគុណភាពខ្ពស់បំផុត។ VNVC ក៏ប្តេជ្ញាគាំទ្រនិងទូទាត់រាល់ការចំណាយដែលកើតឡើងក្នុងដំណើរការទិញ ទទួលនិងប្រគល់វ៉ាក់សាំងពីក្រុមហ៊ុន AstraZeneca។

នាពេលខាងមុខនេះ VNVC ប្តេជ្ញាបន្តការផ្ទេរមិនរកប្រាក់ចំណេញទៅឱ្យក្រសួងសុខាភិបាលនូវវ៉ាក់សាំងដែលនៅសល់ទាំងអស់នៅក្នុងកិច្ចសន្យាទិញវ៉ាក់សាំង AstraZaneca ចំនួន ៣០ លានដូស យោងតាមកាលវិភាគផ្គត់ផ្គង់ពីក្រុមហ៊ុនផលិត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ